ក្រុមទី១៦នៃអង្គភាពកងវិស្វកម្មរក្សាសន្តិភាពរបស់ប្រទេសចិនដែលបំពេញបេសកកម្មនៅ ប្រទេសស៊ូដង់ទទួលបានការវាយតម្លៃអនុម័តយ៉ាងល្អប្រសើរពីអង្គការសហប្រជាជាតិមុននឹងចាកចេញពីស៊ូដស់

2021-05-18 17:24:26 |ប្រភព:CRI

ថ្ងៃទី ១៦ ខែឧសភា  តាមម៉ោងក្នុងតំបន់  ក្រុមទី១៦នៃអង្គភាពកងវិស្វកម្មរក្សាសន្តិភាព របស់ប្រទេសចិនដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ទទួលបានការវាយតម្លៃពីអង្គការសហប្រជាជាតិនិងក្រុមប្រេសិតសហភាពអាហ្វ្រិកនៅ ប្រទេសស៊ូដង់(UNAMID)មុននឹងចាកចេញពីស៊ូដង់។

ការផ្ទៀងផ្ទាត់និងវាយតម្លៃលើកនេះ   ទទួលខុសត្រូវដោយផ្នែកគ្រឿងបរិក្ខារនិងអាវុធផ្ទាល់ខ្លួនរបស់ UNAMID  អនុលោមតាមសំណូមពរនៃ« អនុស្សារណៈយោគយល់គ្នារបស់អង្គការសហប្រជាជាតិ»បានត្រួតពិនិត្យយ៉ាងពេញលេញនូវ បរិមាណ គុណភាព​   សមត្ថភាពនិងបច្ចេកទេសក្នុងការប្រយុទ្ធ និងសមត្ថភាពការពារគ្រឿងបរិក្ខាររាប់ពាន់និងអាវុធជាដើម៕