អ្នកនាំពាក្យអង្គការសហប្រជាជាតិ៖កំពុងសម្រុះសម្រួលយ៉ាងសកម្មដើម្បីជំរុញឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលឈប់បាញ់គ្នា

2021-05-18 17:29:40 |ប្រភព:CRI

ថ្ងៃទី​១៧ ខែឧសភា ​លោក​StephaneDujarricអ្នកនាំពាក្យ​​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា​ ​អង្គការសហប្រជាជាតិ​កំពុង​សម្រុះ​សម្រួល​យ៉ាង​សកម្ម​ ដើម្បី​ជំរុញ​ឱ្យ​បញ្ចប់​​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​អង្គការ​ប្រដាប់អាវុធ​នៅ​តំបន់​ហ្គាហ្សា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ដែល​កំពុង​បន្ត​ឡើង​កម្តៅ។

នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ ​អ្នកសម្រុះសម្រួល​ពិសេស​អំពី​ដំណើរ​សន្តិភាព​នៅ​អាស៊ី​
បូព៌ា​​នៃ​អង្គការសហប្រជាជាតិ​កំពុង​បង្កើន​ការ​សម្រុះសម្រួល​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​នានា។​លោក​AntonioGuterresអគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ក៏​ដាស់​តឿន​ភាគី​ប៉ះទង្គិច​ឱ្យ​បញ្ឈប់​ដោយ​ភ្លាម​នូវ​ប្រតិបត្តិការ​បដិបក្ខ​ក្នុង​ពេល​បើក​កិច្ចប្រជុំ​បើក​ទ្វារ​ជា​បន្ទាន់​អំពី​បញ្ហា​ប៉ះទង្គិច​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​នា​​ថ្ងៃទី​១៦ ខែឧសភា៕