អ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសចិនធ្វើដំណើរនៅខេត្តយូណាន ៖ “ពិភពបុប្ផា”ធ្វើឱ្យអ្នកសារព័ត៌មានឈ្លក់វង្វេង

2021-05-18 17:40:25 |ប្រភព:云南日报

នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសចិនដើរចូលក្នុងមជ្ឈមណ្ឌលដេញថ្លៃផ្កាអន្តរជាតិគុនមីញ អ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសចិនមានអារម្មណ៍ប្លែកភ្នែកពេលឃើញ“ពិភពបុប្ផា” បែបនេះ។

លោកស្រី ប៉ាលានណា មកពីប្រទេស​រុស្ស៊ី ដែលជាអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិខេត្តហៃណាន។ លើកនេះជាលើកទីមួយដែលលោកស្រីបានមកទស្សនាខេត្តយូណាន ប៉ុន្តែ ពីមុនលោកស្រីបានស្គាល់មជ្ឈមណ្ឌលលក់ដេញថ្លៃផ្កាអន្តរជាតិគុនមីញដ៏ល្បីឈ្មោះនេះហើយ ។​ លោកស្រីយកចិត្តទុកដាក់ចំពោះដំណើរការនៃការដាំផ្កាដល់ការវេចខ្ចប់ ការដឹកជញ្ជូន ការលក់ និងវេទិកាBigData ។ លោកស្រីបានបញ្ជាក់ថា “ទីនេះមានទំហំធំ និងការអភិវឌ្ឍលឿន ! ខ្ញុំចាប់អារម្មណ៍​គ្រប់ដំណាក់កាលនីមួយៗ ផ្កានៅទីនេះក៏បានលក់ដល់ប្រទេស​រុស្ស៊ីផងដែរ ។”

លោកស្រី ចី មូយាន់ រស់នៅក្រុងគុនមីញ ១០ ឆ្នាំហើយ ប៉ុន្តែលើកនេះជាលើកទីមួយលោកស្រីមកទស្សនាមជ្ឈមណ្ឌលលក់ដេញថ្លៃផ្កាអន្តរជាតិគុនមីញ ។ ក្នុងដំណើរទស្សនាកិច្ច លោកស្រីបានថតវីដេអូមួយថា “ខ្ញុំចង់ណែនាំដល់មិត្តភក្តិថៃ តើមជ្ឈមណ្ឌលនេះធ្វើដូចម្តេចទើបអាចលក់ផ្កាបានជាង ៣ លានទងក្នុងមួយថ្ងៃ? ផ្ការបស់ខេត្តយូណានបានលក់ដល់ប្រទេសថៃ ផ្ការបស់ប្រទេសថៃក៏បានយកមកលក់នៅក្នុងទីផ្សារចិនតាមរយៈផ្សារផ្កាទូណាន ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ពាណិជ្ជករថៃអាចប្រើប្រាស់ឱកាសសម្រាប់បច្ចេកវិទ្យាថ្មីនេះធ្វើឱ្យផ្កាថៃកាន់តែច្រើនចូលក្នុងប្រទេសចិន ។”

តាមប្រភពព័ត៌មានពីអ្នកទទួលខុសត្រូវមជ្ឈមណ្ឌលលក់ដេញថ្លៃផ្កាអន្តរជាតិគុនមីញបានឱ្យដឹងថា ទំហំពាណិជ្ជកម្មផ្កាប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលមានចំនួន ៣ លានទង ដល់ ៤ លានទង ហើយក្នុងរយៈពេលបុណ្យនឹងលក់ច្រើនជាងនេះ ។ នៅឆ្នាំ ២០២០ ទោះបីជាមានជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មផ្កាប្រចាំឆ្នាំ​ដូចជាឆ្នាំ ២០១៩ ចំនួនសរុបដល់ ១៥០០ លានទង ទំហំពាណិជ្ជកម្មគឺ ១.៤៨៥ ពាន់លានយ័ន ។

អ្នកបកប្រែ៖刘蓉