លោកស៊ីជីនភីងនិងការការពារបេតិកភណ្ឌវប្បធម៌ចិន

2021-05-19 17:55:09 |ប្រភព:CRI

ថ្ងៃទី១៨ខែឧសភា​ជា​ទិវា​សារមន្ទីរ​អន្តរជាតិ។ ​«សារមន្ទីរ​ជា​ទីកន្លែង​​សំខាន់​​សម្រាប់​ការការពារ​និង​បន្ត​វេន​នៃ​​វប្បធម៌​មនុស្សជាតិ​ ក៏ជា​ស្ពាន​​សម្រាប់​តភ្ជាប់​​អតីតកាល ​បច្ចុប្បន្នកាល និង​​អនាគតកាល​ផងដែរ​។»​ ​នេះបើតាម​លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​។ ច្រើន​ឆ្នាំ​កន្លង​មក​នេះ លោក​តែងតែ​យកចិត្ត​ទុកដាក់​ខ្លាំង​​លើ​ការការពារ​បេតិកភណ្ឌ​វប្បធម៌​។​ ​​ ​ពេល​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​នៅ​មូលដ្ឋាន​ ​លោក​បាន​ទៅដល់​សារមន្ទីរ​ខុសៗ​គ្នា​​ដើម្បី​ស្វែងយល់​ពី​សភាពការណ៍​​ការពារ​និង​ការបន្ត​វេន​នៃ​​វប្បធម៌​និង​បុរាណវត្ថុ​ក្នុង​​តំបន់​​។

១-វប្បធម៌​ជនជាតិ​ភាគតិច, ភូមិភាគស្វយ័ត​ក្វាំងស៊ី​

គ្រប់​ជនជាតិ​​រួម​សាមគ្គី​គ្នា​និង​ឈានទៅមុខ​ជាមួយគ្នា ​អភិវឌ្ឍ​​និង​ទទួលបាន​ភាព​រុងរឿង​ជាមួយគ្នា ​នេះហើយ​គឺជា​ប្រភព​នៃ​​ភាពរស់រវើក​ ​​ថាមពល​ ​និងក្តីសង្ឃឹម​​នៃ​ប្រជាជាតិ​ចិន​។​​​

២-សារមន្ទីរ​​បដិវត្តន៍​យោធា​ប្រជាជន​ចិន​, ប៉េកាំង

អ្នក​ដែល​ហ៊ាន​ធ្វើ​ការច្នៃប្រឌិត​ថ្មី​នឹង​អាច​ឈានទៅមុខ​​ ​អ្នកដែល​ប្រសប់​ធ្វើការច្នៃប្រឌិតថ្មី​នឹង​អាច​យកឈ្នះ។​ពិភពលោក​ជា​ពិភពលោករបស់​ប្រជាជន​គ្រប់ប្រទេស ​ការអភិវឌ្ឍ​ដោយសន្តិភាព​ ​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ឈ្នះ-ឈ្នះ​ទើបជា​សច្ចធម៌​ពិត​របស់​មនុស្សជាតិ។​​

៣-ក្រុងស៊ីអាន​​

ត្រូវ​ទៅ​បំពេញ​​ការងារ​នៅ​កន្លែង​ដែល​មាតុប្រទេស​ត្រូវការ​​បំផុត​ ​ដើម្បី​បង្កើត​ស្នាដៃ​​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ក្នុង​ជំនាន់​យើង​​​។​​

៤-សារមន្ទីរ​បដិវត្តន៍​, ​ខេត្តហឺណាន​​​​

​ក្នុង​រយៈកាល​​​បដិវត្តន៍​​ខុសៗគ្នា​​នៅ​មុនពេល​​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​​​ ​ក្នុងតំបន់​​ខេត្ត​ហ៊ូប៉ី ​ហឺណាន អានហួយ ​​ចំនួន​អ្នក​ចូលរួម​ធ្វើការ​តស៊ូ​ប្រយុទ្ធ​​សរុប​​បាន​លើស​ពី​២​លាន​នាក់ ​ក្នុងនោះ​មាន​​ជាង​១​លាន​នាក់​បាន​ពលីជីវិត​។ ​លោកស៊ីជីនភីង​ធ្លាប់​គូសបញ្ជាក់​ថា ​យើង​ត្រូវ​ចងចាំ​ជានិច្ច​នូវ​បុព្វបុរស​បដិវត្តន៍​​ ​ត្រូវ​ផ្តល់គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​បុព្វបុរស​បដិវត្តន៍​។​​​

៥-សារមន្ទីរ​ក្រុងChifeng ដែល​តាំង​បង្ហាញពីបេតិកភណ្ឌ​វប្បធម៌​​អរូបី​​ជនជាតិ​ភាគតិច​ចិន​

លោកស៊ីជីនភីង​បាន​សង្កត់ធ្ងន់ថា​៖ ​ប្រទេសចិន​ជា​ប្រទេស​ពហុជនជាតិ​​  ​វប្បធម៌​ចិន​បាន​​ចាក់ឫស​ក្នុង​ដី​ដ៏​មាន​ជាតិ​នៃ​វប្បធម៌ពហុជនជាតិ​  ​មាន​ប្រវត្តិសាស្ត្រ​​​យូរលង់​  ​គឺជា​វប្បធម៌​តែ​មួយគត់​លើ​លោក​ ដែល​មិនត្រូវ​បាន​កាត់ផ្តាច់ ​ពោលគឺ​បាន​បន្ត​អភិវឌ្ឍ​រហូត​ដល់​​សព្វថ្ងៃ​នេះ​។ ​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការការពារ​និង​បន្ត​វេន​​វប្បធម៌​ជនជាតិ​យើង​ ​ដើម្បី​បន្ត​ទៅ​​ជំនាន់​ក្រោយៗ​ទៀត។​​

៦-ជំរុញ​​ឱ្យ​វត្ថុបុរាណ​​ក្នុង​​​សារមន្ទីរ​ ​បេតិកភណ្ឌ​​លើ​ដី​ ​និង​អក្សរ​ក្នុង​សៀវភៅបុរាណ​ ​​រស់រាន​មាន​ជីវិត​ឡើងវិញ។

--​សុន្ទរកថា​​របស់​លោក​ស៊ីជីនភីង​ ​ថ្លែង​នៅ​​ទីចាត់ការទូទៅ​​នៃ​អង្គការ​យូណេស្កូ ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤​ ។