ថ្ងៃទី ១៩ ខែ ឧសភា ប្រទេសចិនបានបង្ហោះផ្កាយរណប Haiyang-2D តាមរយៈរ៉ុក្កែតដឹកជញ្ជូន LongMarch 4 ដោយជោគជ័យ ។ ផ្កាយរណបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទំហំសេដ្ឋកិច្ចពណ៌ខៀវនិងគាំរពារសិទ្ធិនិងផលប្រយោជន៍នៃដែនសមុទ្រជាតិ និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាថ្មីផ្នែកមហាសមុទ្រ ។
ផ្កាយរណប Haiyang-2D គឺជាផ្កាយរណបការងារទី ៣ នៃផ្កាយរណបស៊េរីថាមពលសមុទ្ររបស់ហេដ្ឋារចនាសម្ព័ន្ធអវកាសរបស់ចិន ដែលនឹងផ្តល់ការគាំទ្រដល់ការព្យាករណ៍ស្ថានការណ៍ពីមហាសមុទ្រនិងការសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោកជាដើម ។
សូមជម្រាបជូនថា នេះជាបេសកលើកនេះ ជាលើកទី ៣៧០ នៃការបង្ហោះរ៉ុក្កែតដឹកជញ្ជូន LongMarch 4 ៕