ក្រសួងការបរទេសចិន៖អាមេរិកបានធ្លាក់ចូលភាពឯកោពុំធ្លាប់មាននៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប.

2021-05-19 17:57:26 |ប្រភព:CRI

ជុំវិញ​​រឿង​ដែល​អាមេរិក​បាន​រារាំង​​ជា​លើកទី៣​មិនឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តីថ្លែងការណ៍រួម​ស្តីពី​ការ​អំពាវនាវ​ឱ្យ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ឈប់​បាញ់​គ្នា​និង​បញ្ចប់​​អំពើ​ហិង្សា​​ដើម្បី​ការពារ​ជនស៊ីវិល​  ​​ថែមទាំង​យល់ព្រម​លក់​គ្រាប់​មីស៊ីល​បាញ់​ត្រង់​ចំ​គោលដៅ​​ឱ្យ​​អ៊ីស្រាអែល​ ក្នុង​តម្លៃ ​735 ​លាន​ដុល្លាអាមេរិក​ផងនោះ​   ​​​​លោក Zhao Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ថ្ងៃទី១៨ ខែឧសភា ​ថា    ​អាមេរិក​​មិន​ដែល​បាន​ដើរ​​តួនាទី​វិជ្ជមាន​អ្វី​​​ក្នុង​ការទប់ស្កាត់​ការប៉ះទង្គិច​គ្នា​​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​នោះទេ ​ ​បែរជា​ញុះញង់​ឱ្យ​បង្កើន​​ភាពតានតឹង​​ថែម​ទៀតផង​។ ​អាមេរិក​បាន​​ធ្លាក់​ចូល​ភាពឯកោ​ពុំ​ធ្លាប់​មាន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ​ ​ហើយ​​កំពុងឈរនៅម្ខាង​នៃ​​ការបដិបក្ខ​​ជាមួយ​សតិសម្បជញ្ញៈ​ ​និង​គុណធម៌របស់មនុស្សជាតិ។​ ​សហគមន៍​អន្តរជាតិ​​សុទ្ធតែ​អស់សង្ឃឹម​ខ្លាំង​ពេលបាន​ឃើញ​ទង្វើ​និង​អាកប្បកិរិយា​របស់​អាមេរិក ដែល​បង្ហាញ​​ក្នុង​ការប៉ះទង្គិច​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រែអែល​។ ​អ្នកផងទាំងពួង​ចង់សួរ​ថា   ​​នេះហើយ​ឬ​គឺជា​សិទ្ធិ​មនុស្ស​និង​គុណតម្លៃការទូត​បែបបទ​​អាមេរិក​ ​ដែល​រដ្ឋាភិបាល​អាមេរិក​​តែង​អួតអាង​ជាប់​រហូត​នោះ​?  ​អាមេរិក​​តែង​និយាយ​​ពី​​ការការពារ​សិទ្ធិ​មនុស្ស​របស់​ជន​អ៊ីស្លាម ​ចុះ​ហេតុអ្វី​មិនដែល​អើពើ​ពី​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​ប៉ាឡេស្ទីន ​?​