នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សកម្មភាព“អ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសចិនធ្វើដំណើរនៅខេត្តយូណាន”បានប្រារព្ធធ្វើឡើង ក្រុមអ្នកសារព័ត៌មានបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនChina Southern Power Grid ។
ក្នុងសម្ភាសន៍លើកនេះ ពាក្យ“កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”“ថាមពលថ្មី”ជាពាក្យត្រូវបានលើកឡើងច្រើនជាងគេ ។ អ្នកសារព័ត៌មានបានចោទសួរថា “ពេលអនាគត តើក្រុមហ៊ុនChina Southern Power Gridមានផែនការធ្វើកិច្ចសហប្រតិបត្តិការស្ថាបនាអគ្គិសនីជាមួយប្រទេសប៉ាគីស្ថានទេ?” “តើក្រុមហ៊ុនChina Southern Power Gridមានទស្សនៈអ្វីចំពោះប្រទេសវៀតណាម និងប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិថាមពលថ្មីនាពេលអនាគត ?” “តើក្រុមហ៊ុនChina Southern Power Gridមានផែនការអ្វីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យប្រទេសកាន់តែច្រើនចូលរួមការតភ្ជាប់គ្នាក្នុងការស្ថាបនាអគ្គិសនីនេះ?”
អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនអន្តរជាតិយូណាននៃក្រុមហ៊ុនChina Southern Power Grid បានរៀបរាប់ជុំវិញការតភ្ជាប់គ្នាលើថាមពលអគ្គិសនី ពាណិជ្ជកម្មអគ្គិសនីជាដើម ហើយរៀបរាប់លទ្ធផលក្នុងការកាត់បន្ថយការបំភាយកាបូន និងការប្រើប្រាស់ថាមពលស្អាតជាដើម ។
ក្នុងការសម្ភាសន៍ អ្នកសារព័ត៌មានបរទេសបានរៀបរាប់ឆន្ទៈរបស់ខ្លួនឯង ។
លោក PHOMMOUNY PHETSAMONE អ្នកសារព័ត៌មានរបស់Pathet Lao News Agency នៃប្រទេសឡាវ បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ពេលអនាគត មានជនជាតិឡាវកាន់តែច្រើនចូលរួមការស្ថាបនាថាមពលអគ្គិសនី ដើម្បីជួយប្រទេសទាំងពីរ ប្រទេសឡាវ និងចិនពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។”
លោក DO VI SA អ្នកសារព័ត៌មានរបស់ Báo Nhân Dân នៃប្រទេសវៀតណាម បានបញ្ជាក់ថា “ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនីរវាងប្រទេសវៀតណាម និងចិន ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងមានទំនាក់ទំនងកាន់តែល្អតាមកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង ។”
លោក ASGHAR MUHAMMAD អ្នកសារព័ត៌មានរបស់Associated Press of Pakistan នៃប្រទេសប៉ាគីស្ថាន បានបញ្ជាក់ថា “ក្រុមហ៊ុនChina Southern Power Gridមានបទពិសោធន៍ជាច្រើនក្នុងកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនី ខ្ញុំសង្ឃឹមថា បទពិសោធន៍ទាំងនោះអាចជួយក្រុមហ៊ុនថាមពលចូលរួមក្នុងការរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន និងអនុវត្តការរួមពិគ្រោះពិភាក្សា ស្ថាបនា ចែករំលែក ដែលធ្វើឱ្យមានក្របខ័ណ្ឌកាន់តែធំទូលាយ ។”
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនអន្តរជាតិយូណានជាវេទិកានៃក្រុមហ៊ុនChina Southern Power Grid ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្អែកលើឧត្តមភាពនៃទីតាំងភូមិសាស្រ្ត ធនធានរបស់ខេត្តយូណាន និងបច្ចេកទេសរបស់ក្រុមហ៊ុនChina Southern Power Grid បានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ។
អ្នកបកប្រែ៖刘蓉