ថ្ងៃទី ២០ ខែឧសភា លោកស្រីហួឈួនអ៊ីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់លោកMario Draghi នាយករដ្ឋមន្រ្តីអ៊ីតាលី និងលោក ស្រី Ursula von der leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោកស៊ីជីនភីងប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសុខភាពពិភពលោកតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំងនៅថ្ងៃទី ២១ ខែឧសភា ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ៕