សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សនៃប្រទេសចិននិងអង្គការនានារួមគ្នារៀបចំសិក្ខាសាលាស្តីពីខួបលើកទី៧០នៃការរំដោះភូមិភាគស្វយ័តXizang​ដោយសន្តិវិធី

2021-05-20 18:10:25 |ប្រភព:CRI

ថ្ងៃទី១៩   ខែឧសភា​ សិក្ខាសាលាចំណេះដឹងឯកទេសអន្តរជាតិដើម្បីរំលឹកខួបលើកទី៧០នៃការរំដោះភូមិភាគស្វយ័តXizangដោយសន្តិវិធីបានបើកធ្វើនៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីXizangប្រទេសចិន។តំណាងចូលរួមបានធ្វើការផ្លាស់ប្តូរមតិយោបល់និងពិភាក្សាជុំវិញប្រធានបទដូចជា ពង្រឹងមនសិការសហគមន៍ប្រជាជាតិចិន និងស្ថានការណ៍អន្តរជាតិនៅមុននិងក្រោយនៃការរំដោះដោយសន្តិវិធីជាដើម។

តំណាងចូលរួមបានថ្លែងថា​  ក្នុងរយៈពេល ៧០ ឆ្នាំបន្ទាប់ពីការរំដោះដោយសន្តិវិធីមក ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់Xizangត្រូវបានកែលម្អយ៉ាងខ្លាំង សេរីភាពខាងជំនឿសាសនារបស់អ្នកកាន់សាសនានានាត្រូវបានធានាយ៉ាងពេញលេញ  ហើយភូមិភាគស្វយ័តXizangបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដែលមានបរិស្ថានអេកូឡូស៊ីល្អបំផុតនៅលើពិភពលោក។

 ​​លោក Apei Jinyuan ដែលជាអតីតអនុប្រធាននៃសភាប្រឹក្សានយោបាយប្រជាជននៃភូមិភាគស្វយ័តXizangបានថ្លែងថា  ប្រវត្តិសាស្ត្របន្ទាប់ពីការរំដោះដោយសន្តិវិធីរយៈពេល ៧០ ឆ្នាំបានបង្ហាញថា​ ភូមិភាគស្វយ័តXizangដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន​  តែងតែរួមវាសនានិងអភិវឌ្ឍរួមគ្នាជាមួយមាតុប្រទេស មានតែការប្រកាន់ខ្ជាប់នូវការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន  និងប្រកាន់ខ្ជាប់នូវរបបសង្គមនិយម ​​ ភូមិភាគស្វយ័តXizangអាចមានភាពរុងរឿងនិងរីកចម្រើនដូចសព្វថ្ងៃនេះក៏ដូចជាមានអនាគតកាន់តែប្រសើរឡើង៕