ថ្ងៃទី១៩ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ធនូវសេចក្តីថ្លែងការណ៍របស់ប្រធានផ្លាស់វេនប្រចាំខែឧសភា ស្តីពីបញ្ហាស្តារទ្វីបអាហ្វ្រិកឡើងវិញក្រោយវិបត្តិកូវីដ19។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការជះឥទ្ធិពលនៃជំងឺកូវីដ19ទៅលើអាហ្វ្រិក។ សហគមន៍អន្តរជាតិត្រូវបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យអង្គការសហប្រជាជាតិដើរតួនាទីសំខាន់។ ត្រូវផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្ត និងវ៉ាក់សាំងកាន់តែច្រើនជូនចំពោះប្រទេសអាហ្វ្រិក ដើម្បីធានាឱ្យមនុស្សគ្រប់រូបសុទ្ធតែទទួលបានសេវាព្យាបាលនិងចាក់វ៉ាក់សាំងដោយស្មើភាព។ ក្រុមប្រឹក្សាសន្តិសុខគាំទ្រការផ្ទេរកម្មសិទ្ធិបញ្ហានិងបច្ចេកទេសផលិតវ៉ាក់សាំងលើមូលដ្ឋានដែលមានការឯកភាពពីភាគីពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការលុបបំបាត់ឫសគល់នៃការប៉ះទង្គិចក្នុងអាហ្វ្រិកមានសារៈសំខាន់ណាស់។ ត្រូវចាត់វិធានការចម្រុះ រួមគ្នាជំរុញគោលដៅដូចជា កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រជាដើម ដើម្បីពង្រឹងមូលដ្ឋាននៃសន្តិភាពក្នុងតំបន់ ។ត្រូវដោះស្រាយបញ្ហាក្តៅតាមវិធីនយោបាយដូចជាការសន្ទនា និងការពិគ្រោះពិភាក្សាជាដើម៕