វត្ថុអនុស្សាវរីយ៍ពិសេសមកពីអ្នកភូមិខេត្តយូណានដែលបានកាត់បន្ថយភាពក្រីក្រជូនដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

2021-05-20 18:13:43 |ប្រភព:xinhua

ថ្មីៗនេះ លោក ចាំង ជូន អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ និងប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទទួលវត្ថុអនុស្សាវរីយ៍ពិសេសមកពីតំបន់ក្រីក្រនៃខេត្តយូណាន គឺ គ្រាប់កាហ្វេរបស់ខេត្តយូណានប្រទេសចិន តែគូស៊ូដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ និងក្រណាត់ប៉ាក់ដោយដៃរបស់ជនជាតិជួង ។ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ ២០២១ ជាថ្ងៃការងារទីមូយរបស់ប្រទេសផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ក្រោយពីបញ្ចប់ការងារ លោក ចាំង ជូន បានពិពណ៌នាអំពីរឿងវត្ថុអនុស្សាវរីយ៍ពិសេសនេះដល់អ្នកតំណាង ១៤ រូបដទៃ ។

លោក ចាំង ជូន បានរៀបរាប់ថា “វត្ថុអនុស្សាវរីយ៍នេះមើលទៅមិនពិសេសទេ ប៉ុន្តែ ជាការពិត វត្ថុអនុស្សាវរីយ៍នេះពិសេសណាស់ ។ វាមកពីស្រុកក្រីក្ររបស់ខេត្តយូណានប្រទេសចិន ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោយការគាំទ្រយ៉ាងពេញទំហឹងរដ្ឋាភិបាលចិន ពលរដ្ឋក្រីក្រនៅតំបន់ជនបទទាំងអស់បានកាត់បន្ថយភាពក្រីក្រ ផលិតផលរបស់ខេត្តយូណានក៏បានចូលទីផ្សារប្រទេសចិន និងអន្តរជាតិ ។”

លោក ចាំង ជូន បានលើកឡើងយ៉ាងពិសេសថា”វត្ថុអនុស្សាវរីយ៍ដែលអ្នកទាំងអស់គ្នាទទួលបាននេះ មិនគ្រាន់តែជាគ្រាប់កាហ្វេ​ តែ និងសិប្បកម្មធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសប្បុរស មិត្តភាពរបស់ប្រជាជនចិន ហើយជាឆន្ទៈរបស់ប្រជាជនចិនក្នុងការចែករំលែកជីវភាពរស់នៅដ៏ល្អជាមួយមនុស្សទាំងអស់លើពិភពលោកផងដែរ ។ ”

អ្នកបកប្រែ៖刘蓉