ភ្ញៀវកិត្តិយសចិននិងបរទេសចំនួន ១៥០ រូប ជួបជុំគ្នានៅតំបន់ស្វយ័តជនជាតិលីស៊ូ នូជាំងខេត្តយូណាន ដើម្បីពិភាក្សាពីអភិបាលកិច្ចភាពក្រីក្រនិងការអភិវឌ្ឍទំនើបភាវូបនីយកម្ម

2021-05-20 18:14:24 |ប្រភព:xinhua

នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ វេទិកាអភិបាលកិច្ចភាពក្រីក្រនិងការអភិវឌ្ឍទំនើបភាវូបនីយកម្មត្រូវបានរៀបចំនៅតំបន់ស្វយ័តជនជាតិលីស៊ូ នូជាំងខេត្តយូណាន មន្រ្តីស្ថានទូតប្រចាំនៅប្រទេសចិន មន្រ្តី និងអ្នកជំនាញការចំនួន ១៥០ រូប ដែលមកពីប្រទេសចំនួន ១៨ និងអង្គការអន្តរជាតិចំនួន ៤ បានចូលរួមវេទិកាដើម្បីពិភាក្សាបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនលើអភិបាលកិច្ចភាពក្រីក្រពិភពលោក ហើយពិភាក្សាការអភិវឌ្ឍប្រកបដោយចីរភាព និងផ្លូវអភិវឌ្ឍទំនើបភាវូបនីយកម្ម ។

នៅក្នុងវេទិកា ភ្ញៀវកិត្តិយសជុំវិញប្រធានបទ”អភិបាលកិច្ចភាពក្រីក្រនិងការអភិវឌ្ឍទំនើបភាវូបនីយកម្ម” ពិភាក្សាអំពីការបង្កើតយន្តការស្តីពីការជៀសវាងការវិញត្រឡប់ទៅរកភាពក្រីក្រវិញ ជំរុញការផ្លាស់ប្តូរទម្រង់យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងប្រព័ន្ធដោយរលូន ហើយបានពិភាក្សាអំពីប្រធានបទ”ផ្លាស់ប្តូរបទពិសោធន៍កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរួមគ្នាឱ្យបានកាន់តែស៊ីជម្រៅ” ជាដើម ។

ភ្ញៀវកិត្តិយសយល់ឃើញថា កិច្ចការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនជាផ្នែកសំខាន់ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រលើពិភពលោក ដែលបានផ្តល់គំរូចិនក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រលើពិភពលោក ។​ ក្នុងចំណោមនេះ បទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់តំបន់ស្វយ័តជនជាតិលីស៊ូ នូជាំង ជាដើមទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។

អ្នកបកប្រែ៖刘蓉