ថ្ងៃទី ២០ ខែឧសភា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោក Guterres Lu-Olo ប្រធានាធិបតីទីម័រខាងកើត ដើម្បីអបអរសាទរខួបលើកទី ១៩ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ។ ថ្លែងក្នុងសារលិខិត លោក ស៊ី ជីនភីង បានលើកឡើងថា ប្រទេសចិននិងទីម័រខាងកើតជាប្រទេសជិតខាងដ៏មេត្រីភាព ។ ប្រទេសចិនយកចិត្តទុកដាក់ចំពោះសភាពរីករាលដាលនៃជំងឺ COVID-19 នៅទីម័រខាងកើត ហើយរីករាយក្នុងការបន្តផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួន និងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោក Guterres Lu-Olo ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវនិងកិច្ចសហប្រតិបត្តិការប្រាកដប្រជាលើគ្រប់វិស័យ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។
នៅថ្ងៃដដែលនោះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើសារលិខិតជូនចំពោះលោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រខាងកើតផងដែរ ។ លោក លី ខឺឈាង បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានវិវរីកចម្រើនប្រកបដោយស្ថិរភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបានបន្តជំរុញទៅមុខ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យទទួលបានការវិវឌ្ឍថ្មីជាបន្តបន្ទាប់ ៕