ថ្ងៃទី២១ ខែឧសភា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស ស្តីពី«ការរំដោះដោយសន្តិភាពនិងការអភិវឌ្ឍប្រកបដោយភាពរុងរឿងនៃភូមិភាគស្វយ័ត Xizang» ។
សៀវភៅសនេះបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥១ ការចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីការរំដោះ Xizangដោយសន្តិភាពរវាងរដ្ឋាភិបាលមជ្ឈិមចិននិងរដ្ឋបាលXizang» បានប្រកាសនូវការរំដោះXizang ដោយសន្តិភាព។
សៀវភៅសនេះបានបញ្ជាក់ថា ការរំដោះដោយសន្តិភាពជាការចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រភូមិភាគស្វយ័តXizang ។ ក្រោមការដឹកនាំដ៏រឹងមាំនៃបក្សកុម្មុយនិស្តចិន ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័តXizangបានរួមសាមគ្គីគ្នាខិតខំតស៊ូ ដោយអនុវត្តនយោបាយស្វ័យភាពនៅភូមិភាគជនជាតិ ផលិតភាពក្នុងសង្គមត្រូវបានរំដោះនិងអភិវឌ្ឍយ៉ាងខ្លាំង ដែលបានកែលម្អយ៉ាងខ្លាំងនូវលក្ខខ័ណ្ឌផលិតកម្មនិងជីវភាពរបស់ប្រជាជនគ្រប់ជនជាតិនៅភូមិភាគស្វយ័ត Xizang ។
សៀវភៅសនេះបានឱ្យដឹងទៀតថា ចូលក្នុងយុគសម័យថ្មី ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក ស៊ីជីនភីង ជាប្រមុខស្នូល ភូមិភាគស្វយ័ត Xizang ទទួលបានភាពជោគជ័យទាំងស្រុងក្នុងការលុបបំបាត់ភាពក្រីក្រ ស្ថានការណ៍សង្គមកាន់តែស្ថិរភាព សេដ្ឋកិច្ចនិងវប្បធម៌អភិវឌ្ឍកាន់តែរុងរឿង អេកូបរិស្ថានកាន់តែល្អប្រសើរ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានសុភមង្គល។ អនាគតនៃភូមិភាគស្វយ័ត Xizangនឹងមានភាពកាន់តែថ្កុំថ្កើងត្រចះត្រចង់ ហើយជីវភាពរបស់ប្រជាជននៅ Xizang ក៏នឹងកាន់តែល្អបវរនិងប្រកបដោយសុភមង្គលផងដែរ៕