កិច្ចប្រជុំអន្តរជាតិក្រុងប៉េកាំងត្រាប់តាមមហាសន្នីបាតអង្គការសហប្រជាជាតិឆ្នាំ២០២១ដែលមានរយៈពេល ៤ ថ្ងៃបានបិទបញ្ចប់នៅក្រុងប៉េកាំងកាលពីថ្ងៃទី២៣ ខែឧសភា។
ឆ្នាំ២០២១នេះជាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន និងជាខួបទី ៥០ ឆ្នាំនៃការចូលរួមអង្គការសហប្រជាជាតិឡើងវិញរបស់ប្រទេសចិន ដូច្នេះ មហាសន្និបាតលើកនេះគឺមានសារៈសំខាន់ជាពិសេស ដែលមានតំណាងចំនួន ៦៥០ នាក់មកពីសាលារៀនចំនួន ១៦០ បានត្រាប់តាមរបៀបវារៈពិភាក្សារបស់អង្គការសហប្រជាជាតិ ហើយដើរតួជា គណៈកម្មាធិការខុសៗគ្នាចំនួន ១០ ដើម្បីពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ៕