វេទិកាធនាគារគំនិតនៃប្រព័ន្ធផ្សព្វផ្សាយស្តីពីការអភិវឌ្ឍតំបន់RCEP បានបើកធ្វើនៅក្រុងHaikou ខេត្តHainan ប្រទេសចិនកាលពីថ្ងៃទី ២៣ ខែឧសភា ។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងបញ្ញវន្តនៃធនាគារគំនិតមកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ព្រមទាំងមន្ត្រីស្ថានទូតនិងតំណាងសហគ្រាសបរទេសនានាប្រចាំនៅប្រទេសចិនចំនួនជាង ៣០០ រូបបានអញ្ជើញចូលរួមវេទិការនេះតាមទម្រង់អនឡាញឬនៅនឹងកន្លែងផ្ទាល់ ។
អង្គប្រជុំបានសម្គាល់ឃើញថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ហៅកាត់ថា RCEP បានឆ្លុះបញ្ចាំងពីទស្សនៈនៃការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ដែលមានអំណោយផលដល់ការអភិវឌ្ឍពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបានផ្តល់កាលានុវត្តភាពដល់អ្នកចូលរួមសម្រាប់ធ្វើការអភិវឌ្ឍរួម ។ ប្រព័ន្ធផ្សព្វផ្សាយនិងធនាគារគំនិតគួរតែបង្កើនការណែនាំផ្នែកមតិសាធារណៈ ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យប្រជាជននៃប្រទេសនានាស្វែងយល់ពីតំបន់ RCEP ។