កាលពីថ្ងៃទី ២៤ ខែឧសភា លោកZhang Jun ប្រធានផ្លាស់វេនប្រចាំខែឧសភានៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងជាតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជជែកពិភាក្សាដោយបើកចំហអំពីបញ្ហាសុវត្ថិភាពរបស់បុគ្គលិករក្សាសន្តិភាពនៃក្រុមប្រឹក្សាសន្តិសុខ ។ រដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានធ្វើការពិគ្រោះពិភាក្សានិងអនុម័តនូវសេចក្តីថ្លែងការណ៍របស់ប្រធានដែលបានផ្តួចផ្តើមនិងតាក់តែងឡើងដោយប្រទេសចិន ដែលជាការឆ្លុះបញ្ចាំងនូវគំនិតឯកភាពថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាបង្កើនការការពារសុវត្ថិភាពរបស់បុគ្គលិករក្សាសន្តិភាពក្រោមនិម្មាបនកម្មថ្មី ។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខសម្តែងការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិករក្សាសន្តិភាពដែលរងការគំរាមកំហែងខាងសន្តិសុខ និងលើកទឹកចិត្តឱ្យបុគ្គលិករក្សាសន្តិភាពទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ព្រមនិងថ្កោលទោសចំពោះការវាយប្រហារទៅលើបុគ្គលិករក្សាសន្តិភាព សំណូមពរឱ្យសាមីប្រទេសដែលមានកងកម្លាំងរក្សាសន្តិភាពរងការវាយប្រហារត្រូវធ្វើការស៊ើបអង្កេតនិងចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សំណូមពរឱ្យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិត្រួតពិនិត្យជាយុទ្ធសាស្រ្តនិងឯករាជ្យចំពោះករណីប្រតិបត្តិការរក្សាសន្តិភាពទប់ទល់នឹងការគំរាមកំហែងពីឧបករណ៍ងាយបំផ្ទុះ ព្រមនិងប្រគល់របាយការណ៍ទៅឱ្យក្រុមប្រឹក្សាសន្តិសុខ ។