ទាក់ទិងនឹងបញ្ហាដែលសេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងកូរ៉េខាងត្បូងបានលើកឡើងនូវបញ្ហាតៃវ៉ាន់និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី២៤ ខែឧសភាថា ភាគីចិនដាស់តឿនប្រទេសពាក់ព័ន្ធឱ្យលើកមតិនិងមានការអនុវត្តយ៉ាងមធ្យ័តក្នុងបញ្ហាតៃវ៉ាន់ កុំប្រលែងជាមួយភ្លើងក្នុងរឿងនេះ។
លោកបានលើកឡើងទៀតថា ភាគីចិនបានមើលេឃើញពីខ្លឹមសារពាក់ព័ន្ធនៃសេចក្តីថ្លែងការរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងរួច ហើយនិងសម្តែងការយកចិត្តទុកដាក់ចំពោះរឿងនេះ។ យើងសម្គាល់ឃើញថា ការអភិវឌ្ឍនៃទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងត្បូងគួរតែផ្តល់ផលប្រយោជន៍ដល់ការជំរុញសន្តិភាព ស្ថិរភាព ព្រមទាំងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ តែមិនមែនធ្វើផ្ទុយទៅវិញនោះទេ ហើយក៏មិនគួរតែធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ភាគីទីបីបករួមទាំងភាគីចិនជាដើមនោះដែរ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកនោះទេ៕