ចំណាប់អារម្មណ៍លើកម្លាំងថ្មីចំពោះសហគមន៍ចាស់របស់ប្រទេសចិនជាមួយអ្នកសារព័ត៌មានបរទេស

2021-05-25 18:06:10 |ប្រភព:云南日报

នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១​ សហគមន៍យាន់ទុង ផ្លូវយូស៊ីង សង្កាត់ហុងតា ក្រុងយូស៊ី មានអាកាសធាតុល្អ ។ មានមនុស្សចាស់ខ្លះកំពុងអង្គុយលើកៅអី និងហាលថ្ងៃយ៉ាងសុខស្រួល ។ ពេលជួបនឹងអ្នកសារព័ត៌មានបរទេសប្រចាំនៅប្រទេសចិន ពួកគេរីករាយណាស់ ដែលបានបង្ហាញពីកម្លាំងរស់រវើកនៃជីវិតពួកគេ ។

នៅមាត់ច្រកចូលសហគមន៍យាន់ទុង ច្រកសម្រាប់យានយន្ត និងផ្លូវសម្រាប់យានដទៃ​ បានទាក់ទាញអ្នកសារព័ត៌មានបរទេស ។ ក្រៅពីនេះ នៅក្នុងសហគមន៍ មានបន្ទប់សន្តិសុខ កន្លែងយកកញ្ចប់ឥវ៉ាន់ និងកៅអីសម្រាកជាដើម។ ពួកគេបានលាន់មាត់ថា “មិននឹកស្មានថា សហគមន៍នេះសាងសង់នៅដើមទសវត្សរ៍ទី ៩០ សោះ។”

អ្នកសារព័ត៌មានបរទេសយកចិត្តទុកដាក់អំពីសំនួរ”តើត្រូវកែលម្អសហគមន៍យ៉ាងដូចម្តេចទើបអាចដោះស្រាយបញ្ហា ជីវភាពរស់នៅ ? ” ពួកគេបានសួរក្រុមការងារក្នុងសហគមន៍ ។

លោក ចូវ ស៊ី​ អគ្គ​លេខា​ធិ​ការនៃសហគមន៍បានណែនាំថា ពីមុន សហគមន៍ប៉េយាន់មានបញ្ហាគ្រឿងបរិក្ខារចាស់​ការផ្គត់ផ្គង់ឧបករណ៍មិនពេញលេញ និងគ្មានអ្នកគ្រប់គ្រងសហគមន៍ទេ ។ សហគមន៍ប៉េយាន់មានសហគមន៍តូចៗ​ចំនួន ១៣ សហគមន៍ ហើយសហគមន៍យាន់ទុងចាស់ជាងគេ ។ ដើម្បីធ្វើឱ្យសហគមន៍ក្លាយជាសហគមន៍ល្អប្រសើរ លោក ចូវ ស៊ី បានទៅសិក្សាបទពិសោធន៍នៅក្រុងសៀងហៃ ។

ដើរចូលក្នុងសហគមន៍យាន់ទុង លោក ចូវ ស៊ី បានណែនាំថា “ប៉ុន្មានឆ្នាំមុន ទីនេះមានសំរាមច្រើន​​ ។ ក្រោយពីកែលម្អ សព្វថ្ងៃ សហគមន៍យាន់ទុងមានទិដ្ឋភាពថ្មី ហើយបានក្លាយជាកន្លែងហាត់ប្រាណ និងជជែកកំសាន្ត ។” លោកស្រី PHOMMOUNY PHETSAMONE អ្នកសារព័ត៌មានរបស់ Pathet Lao News Agency ចាប់អារម្មណ៍ខ្លាំងណាស់​ពីការផ្លាស់ប្តូររបស់សហគមន៍យាន់ទុង លោកស្រីធ្លាប់សរសេរអត្ថបទអំពីការកាត់បន្ថយភាពក្រីក្ររបស់ចិន ហើយគាត់​បាន​មានចំណាប់អារម្មណ៍ខ្លាំងចំពោះការកាត់បន្ថយភាពក្រីក្ររបស់ចិន និងការកសាងសង្គមធូរធារគ្រប់ជ្រុងជ្រោយ ។ ពេល​ទស្សនា​កិច្ចសហគមន៍យាន់ទុង លោកស្រីចាប់អារម្មណ៍ពីការគ្រប់គ្រងសេវាកម្មប្រកបដោយប្រសិទ្ធភាព និង​គ្រឿង​បរិក្ខារសម្រាប់ការរស់នៅមានភាពងាយស្រួល និងពេញលេញ ហើយពួកគេក៏មានសកម្មភាពច្រើនបែបយ៉ាងដែរ ។ លោកស្រីយល់ឃើញ​ថា នេះគឺ“បទពិសោធន៍របស់ប្រទេសចិន” ក្នុងការលើកកម្ពស់សុភមង្គលក្នុងជីវិត ។

ក្នុងដំណើរការទស្សនាកិច្ច លោក DO VI SA អ្នកសារព័ត៌មានរបស់Báo Nhân Dân រំភើបខ្លាំងណាស់ ។ លោកបាននិយាយជាមួយលោកគ្រូទី ដែលបានរស់នៅសហគមន៍យាន់ទុងជាង ២០ ឆ្នាំហើយ ។  លោកគ្រូទី​បាន​រៀបរាប់ថា “សូមមើល ក្រុមចម្រៀងមនុស្សចាស់កំពុងសម្តែង ។ ការរស់នៅរបស់យើងកាន់តែល្អប្រសើរ  ។” លោក DO VI SA និយាយលេងថា “ខ្ញុំក៏ចង់រស់នៅទីនេះដែរ។”

ក្រោយពីទស្សនាកិច្ចរួច លោក ASGHAR MUHAMMAD អ្នកសារព័ត៌មានរបស់ Associated Press of Pakistan បានកោតសរសើរសហគមន៍យាន់ទុង ។ ក្នុងដំណើរនេះ លោកមានឱកាសចូលរួមសហគមន៍របស់ខេត្តយូណាន ហើយចាប់អារម្មណ៍លើកម្លាំងថ្មីរបស់សហគមន៍ចាស់ ដែលបានធ្វើឱ្យលោកស្គាល់ខេត្តយូណានដ៏ស្រស់ស្អាត ។

អ្នកបកប្រែ៖刘蓉