គម្រោង“សិប្បកម្មរបស់អ្នកម្តាយ”--ផែនការជួយលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិននឹងចូលទៅកាន់ប្រទេសកម្ពុជា

2021-05-26 17:58:40 |ប្រភព:CRI

  គម្រោង“សិប្បកម្មរបស់អ្នកម្តាយ”គឺជាគម្រោងជួយកាត់បន្ថយភាពក្រីក្រមយយដែល ក្រុមហ៊ុនចិនទទួលបានសមិទ្ធផលជាក់ស្តែងនៅមណ្ឌលស្វយ័តជនជាតិYiឡាំងសាននៃខេត្តស៊ីឈួន។   តាមរយៈការរចនានិងកែច្នៃដោយដៃនូវសម្លៀកបំពាក់ជជុះហើយលក់ទៅកាន់ទីផ្សារឡើងវិញ ធ្វើឱ្យស្ត្រីក្រីក្រចេញផុតពីភាពក្រីក្រនិងមានជីវភាពធូរធារជាងមុន  ព្រមទាំងជំរុញការអភិវឌ្ឍនៃបេតិកភណ្ឌវប្បធម៌អរូបីនិងសិប្បកម្មប្រពៃណី ។

  គម្រោងផលប្រយោជន៍សាធារណៈប្រកបដោយនិរន្តរភាពនេះនឹងត្រូវចូលទៅកាន់ ប្រទេសកម្ពុជា។ ក្រុមហ៊ុនចិនតាមរយៈយន្តការកិច្ចសហប្រតិបត្តិការឡានឆាង - មេគង្គនិងគម្រោងកិច្ចសហប្រតិបត្តិការចិន-កម្ពុជាដទៃទៀត​ ជំរុញដល់ការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាដោយការអនុវត្តជាក់ស្តែង   និងជំរុញការវិវឌ្ឍនៃការងារកាត់បន្ថយភាពក្រីក្ររបស់អន្តរជាតិ។

  គម្រោង“សិប្បកម្មរបស់អ្នកម្តាយ”ស្វែងរកស្ត្រីនៅតំបន់ក្រីក្រដែលមានជំនាញសិប្បកម្ម​តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងផលិតកម្ម   សហការជាមួយអ្នករចនា និងផលិតផលិតផលដោយក្រុមជំនាញ​  ដែលអ្នកនាំយកផលិតផលទៅលក់នៅប្រទេសចិន ។ផលិតផលនឹងផ្តោតលើក្រុមជនជាតិចិនវ័យក្មេង​ និង​ផ្តោតលើការរួមបញ្ចូលភាពទាន់សម័យដែលយុវជនចូលចិត្ត។

    គម្រោង“សិប្បកម្មរបស់អ្នកម្តាយ”ផ្តោតលើការកាត់បន្ថយភាពក្រីក្រនិងការការពារបរិស្ថាន  ជួយនិងលើកទឹកចិត្តស្ត្រីក្រីក្រឱ្យរកការងារនិងបង្កើតអាជីពនៅកន្លែងស្នាក់នៅ​  ទន្ទឹមនឹងនេះ ក៏ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយសម្លៀកបំពាក់ចាស់ៗដែលត្រូវចោល  ​ហើយប្តេជ្ញាចិត្តកសាងប្រព័ន្ធវិលជុំដែលមានចីរភាព។ការបង្កើតគំរូកាត់បន្ថយភាពក្រីក្រដោយចំគោលដៅតាមរយៈប្រមូលយកវិញនិងប្រើប្រាស់ដោយឡើងវិញនូវសម្លៀកបំពាក់ជជុះ ក៏ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលចូលរួមជាមួយប្រជាជនពិភពលោកដើម្បីដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតង​ និងចូលរួមចំណែកក្នុងកសាងភពផែនដីដ៏ល្អបវរ។ តាមដំណឹងឱ្យដឹងថា​ គម្រោងនេះបាននាំមកនូវប្រាក់ចំណូលដល់គ្រួសារក្រីក្រនៅនៅមណ្ឌលស្វយ័តជនជាតិYiឡាំងសាននៃខេត្តស៊ីឈួន​ ដែលអាចទទួលបានចំនួន ២៥០០ យាន់ប្រាក់ចិន(ប្រមាណ១៥០ម៉ឺនរៀល)សម្រាប់មនុស្សម្នាក់ៗក្នុងដំណាក់កាលនីមួយៗ។

  សិប្បកម្មមានប្រវត្តិយូរអង្វែងនៅប្រទេសកម្ពុជា​  ក្រុមហ៊ុនចិនរំពឹងថា គម្រោងនេះនឹងគួបផ្សំជាមួយសិប្បកម្មប្រពៃណីដ៏ល្អបំផុតរបស់ប្រទេសកម្ពុជា  ហើយអ្នករចនាជនជាតិចិននិងកម្ពុជាវ័យក្មេងនិងក្រុមរចនាជានិស្សិតនៅមហាវិទ្យាល័យចូលរួមគម្រោងក្នុងនាមជាអ្នកស្ម័គ្រចិត្ត ផ្តក់ការគាំទដល់គម្រោងនេះ   ដើម្បីរចនាផលិតផលអាចប្រើបានប្រកប​ដោយ​លក្ខណៈពិសេសរបស់កម្ពុជានិងជួយប្រទេសកម្ពុជាឱ្យបន្តជំរុញការបង្កើតនូវយន្តការរយៈពេលវែងប្រកបដោយប្រសិទ្ធភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ៕