កាលពីថ្ងៃទី ២៥ ខែឧសភា លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្តិសុខក្រុងមុយនិចក្រោមប្រធានបទពិសេសស្តីពីប្រទេសចិនតាមប្រព័ន្ធវីដេអូ ដោយបានអធិប្បាយពីគោលជំហររបស់ចិនក្នុងវិស័យដូចជាការអភិវឌ្ឍរបស់ចិន ទំនាក់ទំនងរវាងចិននិងពិភពលោកព្រមនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបជាដើម ។
លោកវ៉ាងយីបានបញ្ជាក់ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវប្រព័ន្ធរបបនិងមាគ៌ាអភិវឌ្ឍន៍ដែលខ្លួនបានជ្រើសរើស ព្រមទាំងគោរពយ៉ាងពេញលេញនូវការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយម្ចាស់ការរបស់ប្រទេសដទៃទៀត ។
លោកវ៉ាងយីបានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយទ្វីបអឺរ៉ុបនិងបណ្តាប្រទេសនានាលើពិភពលោកដើម្បីអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ព្រមទាំងគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ។ ប្រទេសចិនរីករាយបន្តរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយជាមួយទ្វីបអឺរ៉ុបដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមកនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។