គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៤ បានអនុម័តដោយឡែកពីគ្នានូវសេចក្តីសម្រេចចិត្តកាលពីថ្ងៃទី ២៤ ខែឧសភាដោយបដិសេធមិនព្រមដាក់បញ្ជូលសេចកី្តស្នើច្បាប់របស់ប្រទេសមួយចំនួនតូចស្តីពីការ"អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍"ទៅក្នុងរបៀបវារៈនៃមហាសន្និបាតលើកនេះ ។ នេះបានបង្ហាញម្តងទៀតថា គោលការណ៍ចិនតែមួយមិនអនុញ្ញាតឱ្យបំពាននោះទេ ហើយរាល់ការប៉ុនប៉ងដែលចង់បំពានខ្សែបន្ទាត់ក្រហមនៃគោលការណ៍នេះពិតជានឹងត្រូវបរាជ័យជាមិនខាន ។
ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ សេចកី្តស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ត្រូវបានលើកឡើងដោយប្រទេសដែលហៅថា "មានទំនាក់ទំនងការទូត"ជាមួយតំបន់តៃវ៉ាន់ ហើយសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចបានគាំទ្រនិងញុះញង់ដោយចំហឬសម្ងាត់ៗដើម្បីបង្ករឿងហេតុចំពោះប្រទេសចិន ។ ការប៉ុនប៉ងរបស់បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ គឺ"ចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ"តាមរយៈការរីករាលដាលនៃជំងឺឆ្លង ចំណែកអ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិកនិងលោកខាងលិច គឺចង់យកបញ្ហាតៃវ៉ាន់ធ្វើជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ យ៉ាងណាមិញ តាមពិតទៅ ពួកគេសុទ្ធតែបានដឹងច្បាស់ថា ការលើកឡើងសេចកី្តស្នើច្បាប់ពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់នឹងមិនអាចទទួលផលជោគជ័យទាល់តែសោះ ។
ប្រសិនបើតៃវ៉ាន់ចង់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក នោះ ចាំបាច់ត្រូវប្រព្រឹត្តិទៅតាមគោលការណ៍ចិនតែមួយ នេះគឺជាគោលការណ៍ជាមូលដ្ឋានដែលត្រូវបានបញ្ជាក់ក្នុងសេចកី្តសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចកី្តសម្រេចចិត្តលេខ ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក ។
ក្នុងអំឡុងពេលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ តំបន់តៃវ៉ាន់ធ្លាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជា"ចិនតៃបេ"និងអ្នកសង្កេតការណ៍ដែលជាការរៀបចំចាត់ចែងពិសេសតាមរយៈការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋានដែលត្រើយទាំងសងខាងសុទ្ធតែប្រកាន់ខ្ជាប់នូវ"មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា" ដែលបានបង្ហាញឱ្យឃើញនូវគោលការណ៍ចិនតែមួយ ។ យ៉ាងណាមិញ ចាប់តាំងពីបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦ មក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានបដិសេធមិនទទួលស្គាល់"មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ២ ខែ កញ្ញា" នោះទេ ហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យយ៉ាងរឹងរូស ។ ដូច្នេះ មូលដ្ឋានខាងនយោបាយនៃការចូលរួមមហាសន្និបាតសុខភាពពិភពលោករបស់តំបន់តៃវ៉ាន់បានរលាយសាបសូន្យទៅហើយ ។ គឺ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ហ្នឹងឯងដែលបានបំផ្លាញដោយផ្ទាល់ដៃនូវអត្តសញ្ញាណដែលបានមកដោយមិនងាយនេះ ។
សហគមន៍អន្តរជាតិមានការយល់ដឹងយ៉ាងច្បាស់ចំពោះបញ្ហានេះ ។ មុនពេលពិធីសម្ពើធបើកនៃមហាសន្និបាតសុខភាពពិភពលោកលើកនេះ ប្រទេសជាង ១៥០ បានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់ប្រទេសចិនដែលបដិសេធមិនព្រមចិនតៃវ៉ាន់ចូលរួមមហាសន្និបាតសុខភាពពិភពលោកនៅឆ្នាំនេះតាមរយៈវិធីការទូត ។ ប្រទេសជាង ៨០ បានផ្ញើសារលិខិតជូនអង្គការសុខភាពពិភពលោកជាពិសេសដើម្បីបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយនិងប្រឆាំងនឹងចិនតៃវ៉ាន់ចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ។ ប្រការនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីបំណងប្រាថ្នារបស់ប្រជាជនជាទូទៅ ។
មហាសន្និបាតសុខភាពពិភពលោកមិនមែនជាកន្លែងសម្រាប់ស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននោះទេ ។ ការដែលប្រទេសលោកខាងលិខមួយចំនួនតូចយកបញ្ហាសុខាភិបាលឱ្យក្លាយជាបញ្ហានយោបាយ គ្រាន់តែនឹងរំខាន់ដល់សណ្តាប់ធ្នាប់ជាប្រក្រតីរបស់មហាសន្និបាតនិងបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាសកលប៉ុណ្ណោះ ។ ប្រធានបទពិភាក្សាអំពី"ចិនតៃវ៉ាន់ចូលរួមមហាសន្និបាតសុខភាពពិភពលោក"ដែលមានភាពផ្ទុយនឹងនិន្នាការគួរតែបញ្ចប់ហើយ !