អ្នកសារព័ត៌មានបរទេស ៖ យើងក៏ចង់ស្នាក់នៅភូមិចិននេះដែរ

2021-05-27 17:48:05 |ប្រភព:云南日报

  នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិន ដែលចូលរួមសកម្មភាព ”អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិនធ្វើដំណើរនៅខេត្តយូណាន” បានមកដល់សហគមន៍តាយាងជឺ សង្កាត់ហុងតា ក្រុងយូស៊ី ដែលត្រូវបានគេហៅថា​ “ភូមិទីមួយរបស់ខេត្តយូណាន” ។ អ្នកសារព័ត៌មានបានលាន់មាត់ថា “ផ្ទះដ៏ស្អាតនិងធំទាំងនេះពិតជាផ្ទះរបស់អ្នកភូមិមែនទេ?”“ទីនេះអស្ចារ្យណាស់! តើភូមិនេះអភិវឌ្ឍយ៉ាងដូចម្តេច”“ខ្ញុំមិនចង់ទៅវិញទេ ខ្ញុំក៏ចង់ស្នាក់នៅទីនេះដែរ ។”

  ដើរចូលក្នុងសហគមន៍តាយាងជឺ ហាក់ដូចដើរចូលក្នុងការរស់នៅក្នុងកំណាព្យ ។   លោកស្រី Chu Mengqi អ្នកសារព័ត៌មានរបស់Hainan International Communication Centerបានលាន់មាត់ថា “ស្អាតណាស់!” នៅក្នុងសហគមន៍តាយាងជឺ មនុស្សចាស់ដែលមានអាយុ ៥៤ ឆ្នាំ ក្រោយពីចូលនិវត្តន៍ អាចមានប្រាក់ ៣៦៣ យ័ន ដល់ ៩៩០ យ័ន ចំពោះអ្នកមានអាយុ ៩៤ ឆ្នាំ និងអាយុ ៩៩ ឆ្នាំ អាចទទួលរង្វាន់អាយុវែង ៥ ​ម៉ឺនយ័ន និង ១០​ម៉ឺនយ័ន​។

  មុនប្រទេសចិនអនុវត្តនយោបាយកំណែទម្រង់ សហគមន៍តាយាងជឺ ជាភូមិមានលំបាកចំនួន ៥ គឺ ពិបាកលើអាហារបរិភោគ ពិបាកលើទឹកផឹក ពិបាកលើការស្នាក់នៅ ពិបាកលើការដំណើរការ បុរសពិបាករកប្រពន្ធ ។ សព្វថ្ងៃ សហគមន៍តាយាងជឺក្លាយជាសហគមន៍ប្រកបដោយសុភមង្គល ។

  លោក DO VI SA អ្នកសារព័ត៌មានរបស់ Báo Nhân Dân បានលាន់មាត់ថា “បរិស្ថានរបស់សហគមន៍នេះដូចជារមណីយដ្ឋាន ។ អ្នកភូមិអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ពីមុនស្នាក់នៅផ្ទះដី សព្វថ្ងៃស្នាក់នៅផ្ទះស៊ីម៉ងត៍ ទាំងនេះកើតឡើងក្រោមការដឹកនាំពីបក្សកុម្មុយនិស្តចិន និងការខិតខំប្រឹងប្រែងរបស់ពួកគេ ។”

  សព្វថ្ងៃ សហគមន៍តាយាងជឺបានអភិវឌ្ឍឧស្សាហកម្មល្អ ហើយផ្អែកលើធនធានធម្មជាតិ វប្បធម៌ប្រពៃណី និងទីតាំងភូមិសាស្រ្ត ដើម្បីបង្កើតឃុំសុភមង្គល ។ ក្រោយពីនេះបានបញ្ចប់ នាមប័ណ្ណភូមិទីមួយេបស់ខេត្តយូណាននេះនឹងកាន់តែល្បីឈ្មោះ អនាគតរបស់សហគមន៍តាយាងជឺក៏អាចកាន់តែល្អប្រសើរ ។

  អ្នកបកប្រែ៖刘蓉