ជុំវិញបញ្ហាប្រើប្រាស់ពលកម្មកុមារនៅអាមេរិកដែលសហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៦ ខែឧសភា ថា ប្រទេសចិនរំពឹងទុកថា សហគមន៍អន្តរជាតិអាចផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនដល់បញ្ហាប្រើប្រាស់ពលកម្មកុមារនៅអាមេរិក ហើយដាស់តឿនរដ្ឋាភិបាលអាមេរិកឱ្យផ្តល់សច្ចាប័នលើ«អនុសញ្ញាសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ»ក្នុងពេលឆាប់ៗ ព្រមនិងចាត់វិធានការដែលមានប្រសិទ្ធភាពដើម្បីលុបបំបាត់បញ្ហាពលកម្មកុមារដ៏ធ្ងន់ធ្ងរក្នុងស្រុក ក៏ដូចជាអនុវត្តយ៉ាងប្រាកដប្រជានូវ«អនុសញ្ញាស្តីពីការលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់អាក្រក់បំផុត»របស់អង្គការពលកម្មអន្តរជាតិ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការពាក់ព័ន្ធឱ្យដឹងថា នៅសហរដ្ឋអាមេរិកមានកុមារប្រហែល ៥០ ម៉ឺននាក់ត្រូវធ្វើពលកម្មខាងកសិកម្ម មានកុមារជាច្រើនចាប់ផ្តើមធ្វើការនៅពេលទើបមានអាយុតែ ៨ ឆ្នាំប៉ុណ្ណោះ ហើយពេលវេលាធ្វើការដល់ទៅ ៧២ ម៉ោងក្នុងមួយសប្តាហ៍ ។ ក្មេងៗទាំងនេះប្រឈមហានិភ័យកើតជំងឺមហារីកដោយសារថ្នាំគីមីខ្ពស់ជាងមនុស្សពេញវ័យ ៣ ដង ។ សំណុំរឿងពលកម្មកុមារស្លាប់នៅអាមេរិកមានពាក់កណ្តាលគឺមកពីវិស័យកសិកម្ម ។ រីឯក្នុងមុខរបរផលិតថ្នាំជក់របស់អាមេរិក ការប្រើប្រាស់ពលកម្មកុមារក៏ជារឿងធម្មតាទៅហើយដែរ ៕