កាលពីថ្ងៃទី ២៧ ខែឧសភា លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើសិក្ខាសាលាស្តីពីទ្រឹស្តីគណបក្សនយោបាយកាន់លទ្ធិម៉ាក្សនិយមពិភពលោកដែលរៀបចំធ្វើដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុសនិស្តចិន ។
ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ឆ្នាំ២០២១នេះជាខួបទី ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។ គណបក្សនយោបាយកាន់លទ្ធិម៉ាក្សនិយមនានាលើពិភពលោកគួរតែបង្កើនកិច្ចសន្ទនានិងការផ្លាស់ប្តូរ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមនៃសង្គមមនុស្សជាតិយើងនាពេលបច្ចុប្បន្ន ។ គណបក្សកុម្មុយនិស្តចិនរីករាយរួមសហការជាមួយបណ្តាគណបក្សនយោបាយកាន់លទ្ធិម៉ាក្សនិយមនានា ធ្វើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីជំរុញបុព្វហេតុមនុស្សជាតិឱ្យវិវឌ្ឍរីកចម្រើនទៅមុខ ក៏ដូចជាជំរុញកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ ។ លោករំពឹងទុកថា ឆ្លងតាមរយៈការពិគ្រោះពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អង្គប្រជុំអាចប្រមូលផ្តុំតម្រិះប្រាជ្ញាសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីជំរុញឱ្យលិទ្ធិម៉ាក្សនិយមទទួលបានការវិវឌ្ឍរីកចម្រើនថ្មីក្នុងសតវត្សទី២១ ក្នុងន័យធ្វើឱ្យទ្រឹស្តីម៉ាក្សនិយមបន្តណែនាំផ្លូវឱ្យគណបក្សនយោបាយកាន់លទ្ធិម៉ាក្សនិយមនានាដើរឆ្ពោះទៅមុខថែមទៀត ។