នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិនបានមកដល់ភូមិវ៉ានយោ ស្រុកហ្វានីង ក្រុងយូស៊ី ខេត្តយូណាន ។ នៅថ្ងៃនោះ លោក លៀវ នៀនតៅបានផលិតគ្រឿងស្មូនថ្មីចំនួនមួយ ។ គ្រឿងស្មូននេះមានឧបករណ៍ឆុងតែ និងដបគ្រឿងស្មូន ដែលមានពណ៌ស ខៀវ បៃតង លឿនជាដើម ដែលបានទាក់ទាញអ្នកសារព័ត៌មានយ៉ាងខ្លាំង ។
អ្នកសារព័ត៌មានបានទទួលដំណឹងថា គ្រឿងស្មូនរបស់ស្រុកហ្វានីងមានប្រវត្តិសាស្ត្រជាង ៦០០ ឆ្នាំហើយ វាមានរូបរាងច្រើនបែបយ៉ាង គុណភាពល្អ ចម្លាក់ល្អិតល្អន់ ដែលធ្វើឱ្យគេគ្រប់គ្នាពេញចិត្តនឹងភាពស្រស់ស្អាតរបស់វា។ ភូមិវ៉ានយោ ជាប្រភពនៃគ្រឿងស្មូនស្រុកហ្វានីង ។ នៅភូមិវ៉ានយោ អ្នកសារព័ត៌មានបានស្វែងយល់ពីវប្បធម៌ធ្វើគ្រឿងស្មូន នៅសារមន្ទីរសិល្បៈអនឡាញគ្រឿងស្មូនរបស់ស្រុកហ្វានីង អ្នកសារព័ត៌មានបានចាប់អារម្មណ៍ពីបច្ចេកវិទ្យាថ្មី AR ។
នៅពេលដំបូងបំផុត គ្រឿងស្មូនរបស់ស្រុកហ្វានីងភាគច្រើនជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ក្នុងចំណោមនេះ គឺចានច្រើនជាងគេ ក៏ជាប្រភពរបស់ឈ្មោះភូមិវ៉ាន(ចាន)យោ ។ ក្នុងដំណើរការទស្សនា អ្នកសារព័ត៌មានរកឃើញ ក្នុង “ចាន” របស់ភូមិវ៉ាន(ចាន)មិនគ្រាន់តែមានវប្បធម៌គ្រឿងស្មូនប៉ុណ្ណោះទេ ថែមទាំងមានការរស់នៅល្អប្រសើររបស់អ្នកភូមិផងដែរ ។
លោកស្រី Chun Yan និង Mu Qier អ្នកសារព័ត៌មានរបស់ Solongo Magazine បានរៀបរាប់ថា “លើកនេះជាលើកទីមួយដែលខ្ញុំមកសម្ភាសន៍ក្នុងភូមិដូច្នេះ ពីមុន ខ្ញុំមិនសូវស្វែងយល់ពីគ្រឿងស្មូនទេ ប៉ុន្តែ ក្នុងការសម្ភាសន៍ថ្ងៃនេះ ខ្ញុំបានស្វែងយល់ពីបច្ចេកវិទ្យានិងដំណើរការធ្វើគ្រឿងស្មូន លក្ខណៈពិសេសរបស់គ្រឿងស្មូន និងចំណេះដឹងអំពីការរួមផ្សំច្នៃប្រឌិតគ្រឿងស្មូន និងវប្បធម៌ជាដើម ។” លោកស្រី Chun Yan និង Mu Qier បានទិញគ្រឿងស្មូនជាច្រើនដើម្បីបង្ហាញពីការចូលចិត្តពីគ្រឿងស្មូនរបស់ស្រុកហ្វានីង ។
អ្នកបកប្រែ៖刘蓉