នាថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិនបានកមដល់មជ្ឈមណ្ឌលសេវាកម្មតំបន់ក្រុងគុនមីញនៃតំបន់សាកល្បងពាណិជ្ជកម្មសេរី (ខាងក្រោមហៅកាត់ថា “មជ្ឈមណ្ឌលសេវាកម្ម”) ។ ចូលក្នុងបន្ទប់រង់ចាំ ពាក្យស្លោក”ការទទួលសេវាតាមបង្អួចមួយ ការបញ្ចូលសេវាក្នុងបណ្តាញតែមួយ ការបម្រើសេវារួចរាល់ក្នុងពេលតែមួយ”បានទាក់ទាញពួកគេ ។
តាមការណែនាំបានឱ្យដឹងថា មជ្ឈមណ្ឌលសេវាកម្មផ្អែកលើបច្ចេកវិទ្យាអ៊ីនធើណេតថ្មី Internet of things Big Data ជាដើម ដើម្បីផ្តល់សេវាកម្មវៃឆ្លាត ងាយស្រួលដល់ពួកគេ ហើយផ្តល់ការគ្រប់គ្រងវៃឆ្លាតដល់នាយកដ្ឋានគ្រប់គ្រង ពង្រីកសមត្ថភាពសេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្ម ។
លោកស្រី PHOMMOUNY PHETSAMONE អ្នកសារព័ត៌មានរបស់ Pathet Lao News Agency បានកោតសរសើរដល់មជ្ឈមណ្ឌលសេវាកម្ម ។ លោកស្រីយល់ឃើញថា សេវាកម្មរបស់មជ្ឈមណ្ឌលសេវាកម្មមានភាពងាយស្រួល និងមានប្រសិទ្ធភាព ដែលបានបង្កើតបរិយាកាសអាជីវកម្មល្អប្រសើរ ។ លោកស្រីសង្ឃឹមថា តាមព័ត៌មានរបស់លោកស្រីមានជនជាតិឡាវកាន់តែច្រើនអាចស្វែងយល់សមិទ្ធិផលថ្មីនៃការបើកចំហររបស់ខេត្តយូណាន ហើយគាត់នឹងណែនាំក្រុមហ៊ុនឡាវមកធ្វើវិនិយោគទុននៅខេត្តយូណាន ។
លើកនេះជាលើកទី ២ របស់លោកDO VI SAអ្នកសារព័ត៌មានរបស់ Báo Nhân Dân មកសម្ភាសន៍នៅតំបន់ក្រុងគុនមីញនៃតំបន់សាកល្បងពាណិជ្ជកម្មសេរី ។ ប៉ុន្តែ ល្បឿនអភិវឌ្ឍន៍របស់តំបន់ក្រុងគុនមីញនៃតំបន់សាកល្បងពាណិជ្ជកម្មសេរី ធ្វើឱ្យលោកភ្ញាក់ផ្អើល ។ លោកបានរៀបរាប់ថា “ឆ្នាំមុន ទីនេះគ្មានផ្ទះសម្រាប់ធនធានមនុស្សស្នាក់នៅ សព្វថ្ងៃនេះ យើងបានឃើញការរៀបចំគម្រោងដំណាក់កាលដំបូងហើយ ខ្ញុំសង្ឃឹមថា ការអភិវឌ្ឍទីនេះនឹងកាន់តែល្អប្រសើរ ។”
អ្នកបកប្រែ៖刘蓉