លោកស៊ីជីនភីង ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ចំពោះអនាគតរបស់កុមារ

2021-06-01 17:39:30 |ប្រភព:

   លោកស៊ីជីនភីង ប្រធានរដ្ឋចិន​តែងតែយកចិត្តទុកដាក់​ចំពោះ​អនាគត​របស់​កុមារ​។​លោក​តែង​តែ​​​សម្តែង​ការអបអរ​សាទរ​ជា​​ពិសេស​ដល់​កុមារទូទាំងប្រទេស​ចិន​​​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ​​១ ​មិថុនា​ ​។លោក​តែងតែ​ទៅជួបជាមួយ​កុមារ​និង​យុវជន ​ដើម្បី​បង្ហាញ​ពី​ការសួរសុខទុក្ខ ​និងការយក​ចិត្តទុកដាក់​ ​ត្រូវ​បាន​កុមារ​​ចិន​​ហៅ​យ៉ាង​​ស្និទ្ធ​ស្នាលថា ​​ “លោកតាស៊ី”​។​​

    លោកស៊ីជីនភីង​​កើតនៅ​ក្នុង​​គ្រួសារ​អ្នកបដិវត្តន៍​ ​ការអប់រំ​ក្នុងផ្ទះ​តឹងរឹង​  ​ជីវភាព​​នៅ​កុមារភាពរបស់​លោក​​​គឺ​​សាមញ្ញណាស់​​។​​កាលពីឆ្នាំ២០០៣ ​ពេលផ្តល់បទសម្ភាសន៍​​ជាមួយ​​​ទូរទស្សន៍មជ្ឈិមចិន  ​​លោកបាន​រំលឹកថា ​​កាលនោះ​ខោអាវដែលយើង​ស្លៀកពាក់​ជាទូទៅ​​មាន​បំណះ​ជា​ច្រើន ​ហើយត្រូវ​ស្លៀកពាក់​ខោអាវ​តពី​​បង​ប្រុសស្រី​។ ​លោកស៊ីជីនភីង​មាន​បងប្អូន​៦​នាក់​ ​ដូច្នេះ​ពេល​នៅ​តូច​ជាទូទៅ​គាត់​ត្រូវស្លៀក​ខោអាវ​របស់​បងស្រី ​។​លោក​បាន​និយាយថា ​ខោអាវ​និង​ស្បែកជើង​ដែល​មាន​ផ្កា​ ​ខ្ញុំ​មិន​ចង់​ពាក់​ជា​ដាច់ខាត​​ ក៏ប៉ុន្តែ ​ត្រូវតែ​ពាក់​។

  បំណងប្រាថ្នា​​

  ពេលនៅជាមួយកុមារ​ស្នាមញញឹម​តែង​បង្ហាញ​លើ​ផ្ទៃ​មុខ​របស់​លោកស៊ីជីនភីង​ជានិច្ច។​កាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៣​ ទីក្រុងប៉េកាំង​បាន​ធ្វើ​សកម្មភាព​ក្រោម​ប្រធានបទ​«កុមារភាព​ដ៏​សប្បាយ​រីករាយ​» ​។​ថ្ងៃនោះ​​ កុមារ​និង​​យុវជន​​មកពី​ជនបទ​មួយចំនួន​​បាន​​រៀបរាប់​ពី​​ប្រាថ្នា​របស់​ខ្លួន​​ចំពោះ​​លោក​។ ​លោកស៊ីជីនភីងបាន​តបថា​ ​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ចង់ឱ្យ​ប្រាថ្នា​របស់​​កូន​ក្មួយ​ទាំងអស់​​​បាន​សម្រេច​​។ ​ឆ្លៀត​ឱកាស​​នោះ​លោក​ក៏​​ជូនពរ​​កុមារាកុមារី​គ្រប់ជនជាតិ​ទូទាំងប្រទេស ​​ឱ្យ​រីករាយ​ទិវា​កុមារ​អន្តរជាតិ​ ១ មិថុនា ។ ​សង្ឃឹម​ថា​​កុមារ​ទាំងឡាយ​​អាច​រកឃើញ​បំណងប្រាថ្នា​នៃ​ជីវិត​ ​​​សម្រេច​ប្រាថ្នា​របស់​ខ្លួន ​ស្រឡាញ់​ការសិក្សា ​ស្រឡាញ់​​ពលកម្ម ​ស្រឡាញ់មាតុប្រទេស។​​​

  ស្និទ្ធស្នាល​​

ក្នុង​ចិត្ត​របស់​កុមារ​ចិន​​ ​លោកស៊ីជីនជីន​ជា​ឥស្សរជន​​ដែលចេះដឹងច្រើនផង ​​ហើយ​​ក៏​ជា​លោកតា​​ដ៏​​ស្និទ្ធ​ស្នាល​គ្នា​គួរឱ្យ​​ស្រឡាញ់​រាប់អានផង។ ​កាលពីថ្ងៃទី២១ ខែឧសភា ​ឆ្នាំ២០១៣ ​លោកស៊ីជីនភីង​បាន​ទៅ​សួរសុខទុក្ខ​ប្រជាជន​រងគ្រោះ​រញ្ជួយដី​នៃ​ក្រុងឡូសាន ខេត្តសឺឈួន។

  ប្រាស្រ័យ​ទាក់ទង

  ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ​នៅ​សាលាបឋមសិក្សា​ជនជាតិ​នៃ​ខណ្ឌហៃទីន​ក្រុងប៉េកាំង​ ​លោក ស៊ី ជីនភីង ​​​បាន​ជួប​​សំណេះសំណាលជាមួយ​សិស្សានុសិស្ស​​​ហើយបាន​រៀបរាប់ពី​រឿង​រ៉ាវ​កុមារភាព​របស់​ខ្លួន​ពេល​បានចូលរួម​ក្រុម​កុមារ​ឈាន​មុខ​ ថា៖​ ​“ខ្ញុំចាំច្បាស់​​ថា​កាលនោះ​រំភើបខ្លាំងណាស់ ​។ ​ខ្ញុំ​បានចូលរៀន​​នៅឆ្នាំ១៩៥៩ ​បាន​ចូលក្រុម​​កុមារ​ឈាន​មុខ​នៅឆ្នាំ១៩៦០  ​កាលនោះ​ដោយសារ​មាន​អាយុក្មេងជាងគេ ​មិនបានត្រូវ​ជ្រើសរើស​ជា​សមាជិក​​ក្រុម​ទីមួយ​ទេ ​ខ្ញុំយំតែម្តង។​” ​សិស្ស​ទាំងឡាយ​បាន​​សើច​​ពេល​​​ស្តាប់​ដល់​ត្រឹមហ្នឹង ​។ ​ក្នុង​បរិយាកាស​ដ៏​​សប្បាយរីករាយ​ ​លោកស៊ីជីនភីង​ក៏បាន​បង្ហាញ​ពី​ក្តីរំពឹងទុក​របស់​ខ្លួន​ចំពោះ​កុមារ​ទាំងឡាយ​​ថា៖ ​​តាំងពីបុរាណមក វីរជន​គឺ​​ចាប់ផ្តើម​បណ្តុះបណ្តាល​ពី​វ័យ​ក្មេង​​។​កូន​ក្មួយ​ទាំងឡាយ​ត្រូវ​មាន​ឧត្តមគតិ​ធំ ​​ខំ​សាង​ចិត្ត​គំនិត​ឱ្យ​បាន​ល្អ។​

  ស្រឡាញ់​និង​យកចិត្តទុកដាក់

  កុមារ​ទាំងអស់​លូតលាស់​កាន់តែ​ល្អ ​គឺជា​បំណងប្រាថ្នា​ដ៏​ធំបំផុត​របស់​យើង។​​

  លើកទឹកចិត្ត​

  លោកស៊ីជីនភីង​​សង្ឃឹម​ថា​កុមារ​ទាំងឡាយ​អាច​​ផ្តល់តម្លៃ​ដល់​ឱកាស ​ ដើម្បី​ទៅ​សម្រេច​សុបិន​យ៉ាង​ក្លាហាន​។ ​កាលពី​ថ្ងៃទី២៤ខែកុម្ភៈ ​ឆ្នាំ២០១៧ ​​នៅ​កីឡដ្ឋាន​វូឃឹសុង​ក្រុងប៉េកាំង ​លោក​បាន​ប៉ះស្មា​​​ជាមួយ​​សិស្ស​​ថ្នាក់ទី៤​​តាម​របៀប​​ពិសេស​របស់​​អ្នកលេង​កីឡា​​​hockey​​ ទឹកកក​ ។​​​បន្តមក​លោកបាន​រំលឹក​ពី​រឿង​រ៉ាវ​កុមារភាព​របស់​ខ្លួន​អំពី​ការលេង​ស្គី​លើ​​ទឹកកក​នៅ​​​បឹង​សឺឆាហៃ​នៅ​រដូវរងា​។​

   លោកស៊ីជីនភីង​បាន​ផ្តាំផ្ញើ​កុមារ​ចិន​ថា​៖ 

      ឧត្តមគតិ​​ជា​​សញ្ញា​ធ្វើ​ដំណើរ​ក្នុង​​​ឆាកជីវិត​របស់​​មនុស្ស​។ ​មនុស្ស​ម្នាក់​បើ​ចង់​បង្កើត​សមិទ្ធផល​របស់​ខ្លួន ​ត្រូវ​មាន​​ឧត្តមគតិ​​របស់​ខ្លួន។​​មនុស្ស​ម្នាក់​អាច​មាន​ឧត្តមគតិ​ជាច្រើន ​ប៉ុន្តែ​ក្នុងនោះ ​អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​មាតុប្រទេស​និង​ប្រជាជន​៕​​