អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍបានចេញផ្សាយរបាយការណ៍ថ្មីបំផុតស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃទី ៣១ ខែឧសភាដោយបានដំឡើងការព្យាករណ៍ចំពោះអត្រាកំណើននៃសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនិងឆ្នាំក្រោយព្រមទាំងបានព្រមានក្នុងពេលដំណាលគ្នានេះថា អនាគតងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅតែមិនមានតុល្យភាពនោះទេ ។
របាយការណ៍នេះបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងដោយឡែកពីគ្នាចំនួន ៥.៨ ភាគរយនិង ៤.៤ ភាគរយនៅឆ្នាំ ២០២១ និង ២០២២ ខាងមុខនេះ ប៉ុន្តែអនាគតងើបឡើងវិញនៃសេដ្ឋកិច្ចសកលនៅតែមិនមានតុល្យភាពនោះទេ ។ ប្រការនេះគឺអាស្រ័យលើស្ថានភាពចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ព្រមទាំងប្រសិទ្ធភាពនៃវិធានការគាំទ្រខាងសុខាភិបាលសាធារណៈនិងហិរញ្ញវត្ថុផងដែរ ។
របាយការណ៍នេះក៏បានប៉ាន់ប្រមាណដែរថា អត្រាកំណើននៃសេដ្ឋកិច្ចរបស់អាមេរិកនឹងកើនឡើង ៦.៩ ភាគរយនៅឆ្នាំនេះ អត្រាកំណើននៃសេដ្ឋកិច្ចនៅតំបន់ប្រាក់អឺរ៉ូនឹងកើនឡើង ៤,៣ ភាគរយ ចំណែកឯអត្រាកំណើននៃសេដ្ឋកិច្ចរបស់ជប៉ុន ចិននិងឥណ្ឌានឹងកើនឡើងដោយឡែកពីគ្នាចំពោះ ២.៦ ភាគរយ ៨.៥ ភាគរយនិង ៩.៩ ភាគរយ ៕