នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិន ដែលចូលរួមសកម្មភាព ”អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិនធ្វើដំណើរនៅខេត្តយូណាន” បានមកដល់ក្រុមហ៊ុនYunnei ដើម្បីស្វែងរកមូលហេតុ ចំពោះក្បាលម៉ាស៊ីនលក់ល្អ ។
អ្នកទទួលខុសត្រូវបានរៀបរាប់ថា “ឆ្នាំមុន បរិមាណផលិតកម្មក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុន Yunnei បានកំណត់កម្រិតខ្ពស់ថ្មីមួយនៅក្នុងរយៈពេល ១០ ឆ្នាំ ។” ពេលអ្នកសារព័ត៌មានស្តាប់ព័ត៌មាននេះ ពួកគេមានការភ្ញាក់ផ្អើលថា “ក្រោមឥទ្ធិពលពីជំងឺកូវីដ១៩ តើហេតុការដ៏អស្ចារ្យនេះអាចកើតឡើងបានយ៉ាងដូចម្តេច ?”
អ្នកទទួលខុសត្រូវបានពន្យល់ថា ឆ្នាំមុននេះ ចំពេាះក្រុមហ៊ុន Yunnei ជួបវិបត្តិ តែក៏មានឱកាសថ្មីផងដែរ ។
ប្រឈមនឹងជំងឺកូវីដ១៩ ក្រុមហ៊ុន Yunnei ខិតខំបន្តការងារ និងផលិតឡើងវិញទាន់ពេលវេលា ហើយជំនះការលំបាកចំពោះសមាសធាតុមិនគ្រប់គ្រាន់ និងផលិតភាពមិនគ្រប់គ្រាន់ ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនYunnei បានបំពេញតាមតម្រូវការរបស់អតិថិជនបន្តលើកកម្ពស់គុណភាពរបស់ផលិតផល ដើម្បីឆ្លងផុត"ទុក្ខលំបាក" ។ ជាពិសេស ក្បាលម៉ាស៊ីនដែលផលិតផលដោយក្រុមហ៊ុនYunnei ស្របតាមនិន្នាការនៃការប្រើប្រាស់ក្បាលម៉ាស៊ីនបៃតង និងបញ្ចេញកាបូនទាប ដែលបានធ្វើឱ្យការបញ្ជាទិញកាន់តែច្រើនឡើង ។
នៅក្នុងរោងចក្រមានម៉ាស៊ីនច្រើន ប៉ុន្តែមានកម្មករតិចៗ។ តើខ្សែសង្វាក់ផលិតកម្មវៃឆ្លាត បានផ្តល់អ្វីខ្លះដល់កម្មករ? ក្រុមការងារបានពន្យល់ថា អតីតកាល កម្មករចាស់សរសេរស្តង់ដារបច្ចេកទេស ប៉ារ៉ាម៉ែត្រ តម្រូវការផលិតកម្មជាដើមលើសៀវភៅ ប៉ុន្តែ សព្វថ្ងៃ ពេលកម្មករចង់មើលទិន្នន័យម៉ាស៊ីន គ្រាន់តែមើលនៅខាងមុខខ្សែសង្វាក់ផលិតកម្មគឺអាចទទួលបានព័ត៌មានទាំងស្រុង ។
ក្នុងរយៈពេល ៥ ឆ្នាំនេះ ទំហំនៃការលក់របស់ក្បាលម៉ាស៊ីនក្រុមហ៊ុនYunnei ពី ២១,៧៥ ម៉ឺនគ្រឿងឡើងដល់ ៦០ ម៉ឺនគ្រឿង ។
អ្នកបកប្រែ៖刘蓉