គោលនយោបាយប្តីប្រពន្ធអាចមានកូន ៣ នាក់របស់ចិនបានផ្សព្វផ្សាយ ប៉ុន្តែឆន្ទៈនៃការបង្កើតកូននៅតែថយចុះ

2021-06-01 17:46:07 |ប្រភព:xinhua

  ដើម្បីដោះស្រាយបញ្ហាចាស់ជរារបស់ប្រជាជនចិន ប្រទេសចិនបានអនុវត្តគោលនយោបាយសំខាន់ៗ ។ នៅថ្ងៃទី ៣១ ខែឧសភា ការិយាល័យនយោបាយមជ្ឈមណ្ឌលគណបក្សកុម្មុយនីស្តចិនបានរៀបចំកិច្ចប្រជុំ ក្នុងកិច្ចប្រជុំនេះ​បាន​បញ្ជាក់​​ថា ដើម្បីធ្វើឱ្យគោលនយោបាយ​បង្កើតកូនមានប្រសិទ្ធិភាព ប្រទេសចិននឹងអនុវត្តគោលនយោបាយ​និងវិធាន​ការ​​ស្តី​ពីប្តីប្រពន្ធអាចមានកូន ៣ នាក់ ដែលនឹងកែលម្អរចនាសម្ព័ន្ធប្រជាជនរបស់ប្រទេសចិន ​អនុវត្តយុទ្ធសាស្រ្ត​ដោះស្រាយភាពចាស់ជរារបស់ប្រជាជនចិន និងរក្សាធនធានមនុស្សរបស់ប្រទេសចិន ។

  ទោះបីជាគោលនយោបាយប្តីប្រពន្ធអាចមានកូន ៣ នាក់របស់ចិនបានត្រូវផ្សព្វផ្សាយ ប៉ុន្តែឆន្ទៈនៃការបង្កើតកូននៅតែថយចុះ ។ អ្នកទទួលខុសត្រូវនៃគណៈកម្មការសុខាភិបាលនិងសុខភាពបានបញ្ជាក់ថា សព្វថ្ងៃ ប្រជាជន​ដែល​កើត នៅទសវត្សឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៩ មានបំណងចង់មានកូនគឺ កូន ១.៦៦ នាក់ ថយចុះ ១០% បើធៀបនឹងប្រជាជន​ដែល​កើតទសវត្សឆ្នាំ១៩៨០ ដល់ឆ្នាំ ១៩៨៩ ។ តាមទិន្នន័យរបស់ប្រជាជនចិននិងគ្រួសារឆ្នាំ​២០១៩ បានបង្ហាញថា ស្រ្តីដែលមានបំណងចង់មានកូនពីរនាក់មាន ៥០% ដែលសម្រេចបំណងបង្កើតកូនពីរនាក់​​ ។​ គោលនយោបាយសេដ្ឋកិច្ច​ដែលពាក់ព័ន្ធនឹងការអប់រំ លំនៅដ្ឋាន និងការងារជាដើម បានក្លាយជាគន្លឹះនៃ​ការសម្រេច​ចិត្ត​មានកូនរបស់​គ្រួសារ។ ក្រោយពីប្រទេសចិនអនុវត្តគោលនយោបាយប្តីប្រពន្ធអាចមានកូន ២ នាក់ មានគ្រួសារ​ច្រើនមិនហ៊ាន​មានកូនទេ មូលហេតុសំខាន់ទាំង ៣ គឺ​បន្ទុកសេដ្ឋកិច្ចធ្ងន់ គ្មានអ្នកជួយថែរក្សាទារកនិងកុមារតូចៗ ព្រមទាំងការលំបាក​របស់ស្ត្រីក្នុងការរក្សាតុល្យភាពរវាងគ្រួសារនិងការងារ។

  អ្នកបកប្រែ៖刘蓉