ព្រឹកថ្ងៃទី២ខែមិថុនា លោក LiuHe សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំនៃប្រតិភូចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិកបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរយល់ឃើញថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងអាមេរិកគឺមានសារសំខាន់ណាស់ ។ ភាគីទាំងពីរផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យពហុភាគីនិងទ្វេភាគីក្នុងអាកប្បកិរិយាស្មើគ្នានិងគោរពគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់អំពីបញ្ហាដែលគូភាគីយកចិត្តទុកដាក់ ហើយរីករាយបន្តរក្សាការផ្លាស់ប្តូរតទៅទៀតផងដែរ ។