កាលពីថ្ងៃទី៣១ខែឧសភាតាមម៉ោងក្នុងតំបន់ អង្គការសុខភាពពិភពលោកបានប្រកាសប្រើអក្ខរក្រមភាសាក្រិចដើម្បីដាក់ឈ្មោះឱ្យវីរុសបម្លែងថ្មីនៃជំងឺកូវីដ១៩ ។ វិធីនេះគឺងាយប្រើនិងស្រួលចងចាំ ។ ដើម្បីចៀសវាងកុំឱ្យការដាក់ឈ្មោះវីរុសបម្លែងថ្មីមានលក្ខណៈរើសអើង អង្គការសុខភាពពិភពលោកបានជ្រើសរើសអក្ខរក្រមភាសាក្រិចពីក្នុងប្រព័ន្ធដាក់ឈ្មោះជាច្រើន ហើយវិធីសាស្ត្រដាក់ឈ្មោះបែបនេះនឹងមិនជំនួសឱ្យឈ្មោះវិទ្យាសាស្ត្រដើមនៃវីរុសនោះទេ ។