កាសែត«The Wall Street»៖ការចាក់វ៉ាក់សាំងចិនទទួលបានការវិវឌ្ឍយ៉ាងឆាប់រហ័សនឹងជំរុញដល់ការពន្លឿនការងើបឡើងវិញនៃទីផ្សារអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីលើពិភពលោក ជាពិសេសគឺមុខរបរទេសចរណ៍នៃប្រទេសអាស៊ីអាគ្នេយ៍

2021-06-02 14:21:36 |ប្រភព:

  យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ចិន​ទទួល​បាន​ការ​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស គិត​រហូត​ដល់​​ថ្ងៃ​ទី​២៨​ខែ​ឧសភា ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​របស់​ចិន​សរុប​លើស​ពី​៦រយ​លាន​ដូស។ កា​សែត​«The Wall Street»អាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា ប្រសិនបើ​ប្រទេស​ចិន​អាច​រក្សា​ល្បឿន​បែប​នេះ នោះ នឹង​មាន​លទ្ធភាព​កែ​ប្រែ​ការ​រំពឹង​ទុក​របស់​មនុស្ស​យើង​ចំពោះ​ល្បឿន​ស្តារ​ឡើង​វិញ​នៃ​ទីផ្សារ​ងើប​ឡើង​ថ្មី​នៃ​ទ្វីប​អាស៊ី​រហូត​ដល់​ពិភពលោក​ទាំង​មូលផងដែរ។

  អត្ថបទ​នេះ​បាន​បង្ហាញ​ថា នៅ​ប្រទេស​ថៃ ទេសចរ​ចិន​ប្រហែល​ត្រូវ​ជា​១ភាគ​៤​នៃ​ចំនួន​ទេសចរ​សរុប រីឯមុខ​របរ​ទេសចរណ៍​ចូល​ដែន​មាន​ទំហំ​លើស​ពី​១០​ភាគ​រយ​នៃ​GDP​របស់​ប្រទេស​ថៃ។

  ទិន្នន័យ​មាន​ស្រាប់​បាន​បញ្ជាក់​ហើយ​ថា វ៉ាក់​សាំង​ស៊ីណូហ្វាម​និង​ស៊ីណូវ៉ាក់​របស់​ចិន​គឺ​មាន​ប្រសិទ្ធភាព។ តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា របាយការណ៍​នៃ​ក្រសួង​សុខាភិ​បាលស៊ីលីបាន​លើក​ឡើង​ថា អត្រា​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ដែល​មាន​រោគសញ្ញា​គឺ​៦៥.៣% ហើយ​អត្រា​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ករណី​ស្លាប់​គឺ​៨៦%។

  ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ទៀត​ថា នេះ​គឺ​ជា​ដំណឹង​ល្អ ពីព្រោះសមត្ថភាព​ផលិត​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ចិន​ទាំង​ពីរ​នេះ វា​ពាក់​ព័ន្ធ​ដល់​ល្បឿន​លឿន​បំផុត​ដែល​មាន​លទ្ធ​ភាព​សម្រេច​បាន​នៃ​យុទ្ធនាការចាក់​វ៉ាក់សាំង​ជា​សកល ជា​ពិសេសគឺ​និយាយ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ៕