របបបោះឆ្នោតបែបប្រជាធិបតេយ្យបានក្លាយជាឧបករណ៍សម្រាប់បក្សទាំងពីរដណ្តើមយកផលប្រយោជន៍ផ្ទាល់ខ្លួន

2021-06-03 11:31:33 |ប្រភព:CRI

  ថ្ងៃទី​២៨ ខែ ឧសភា ទីភ្នាក់ងារ​សារព័ត៌មាន​ រ៉យទ័រ  បាន​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា បក្ស​សាធារណរដ្ឋ​ក្នុង​សភាជាន់ខ្ពស់អាមេរិកបាន​ប្រើ​ប្រាស់​យន្តការ​ជំទាស់​ក្នុង​សភា (filibuster) បដិ​សេធ​ការ​បង្កើត​គណៈកម្មការ​អន្តរ​បក្ស​សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត​ចំពោះ​ព្រឹតិ្តការណ៍​ចលាចល​ដែ​ល​កើត​ឡើង​នៅវិមាន​រដ្ឋសភាកាលពីថ្ងៃទី​៦ ខែ​មករា ឆ្នាំនេះ។ បន្ទាប់​ពី​ធ្វើ​ការ​បោះ​ឆ្នោតសម្រេចចិត្ត ​លោក Schumer មគ្គុទ្ទេសក៍បក្សប្រជាធិបតេយ្យក្នុង​សភាជាន់​ខ្ពស់​អាមេរិក​បាន​រិះគន់​ថា​សមាជិក​បក្ស​សាធារណរដ្ឋ​បាន​រារាំង​មិន​ឱ្យ​ប្រជាជន​អាមេរិក​ស្វែង​រក​ការ​ពិត​ជាក់​ស្តែង ។

  តាម​ពិត​ទៅ បក្ស​ទាំង​ពីរ​គឺ​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​ធ្វើ​បដិបក្ខ​គ្នា វាជា​រឿង​ប្រក្រតីសម្រាប់​នយោបាយ​អាមេរិកទៅ​ហើយ មូលហេតុ​សំខាន់​គឺ​ដោយ​មក​ពី​របបនយោបាយ​អាមេរិក​មាន​កង្វះខាត​តាំង​ពីបង្កើតឡើងមក​ម៉្លេះ ។ លោក Fukuyama បញ្ញ​វន្ត​ផ្នែក​នយោបាយ​បាន​ចាត់​ទុក​កង្វះខាត​នេះ​ជា​នយោបាយបដិសេធ (vetocracy)។

  ការ​បដិបក្ខ​គ្នា​រវាង​បក្ស​ទាំង​ពីរបណ្តាល​ឱ្យ​កើត​មាន​ផល​វិបាក​ដោយ​ផ្ទាល់​ គឺ​មិន​អាច​អនុម័ត​លើ​បេក្ខជនឈរឈ្មោះសម្រាប់​មុខតំណែង​សំខាន់ៗ​និង​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ រហូត​ដល់​បណ្តាល​ឱ្យ​រដ្ឋាភិបាល​បិទទ្វារទៀត​ផង ។

  ដោយ​មក​ពី​​របបនយោបាយ​អាមេរិក​មាន​កង្វះខាត ថែម​ទាំង​អ្នក​នយោបាយ​អាមេរិក​តែងតែលេង​ល្បែងនយោបាយទៀត​នោះ ដូច្នេះ ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​បាន​ឃ្លាត​ឆ្ងាយ​​ពី​ធាតុ​ពិត​របស់​ខ្លួន​កាន់​តែឆ្ងាយ​ទៅៗ ពោល​គឺ​​មិន​អាច​បង្ហាញនិង​គោរព​នូវ​ប្រជាមតិ​ ជាង​នេះទៅទៀត​ វា​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​បក្ស​ទាំង​ពីរ​ដណ្តើម​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ ៕