អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃទី ១ ខែមិថុនាថា វ៉ាក់សាំងជំងឺកូវីដ ១៩ ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិនទទួលបានការអនុម័តជាផ្លូវការសម្រាប់ការប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក ។
លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា វ៉ាក់សាំងជំងឺកូវីដ ១៩ នៃក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិនត្រូវបានបញ្ជាក់ដោយគ្រប់ជ្រុងជ្រោយពី"សុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាព" ហើយត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ។ វ៉ាក់សាំងជំងឺកូវីដ ១៩ នៃក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិនគឺជាវ៉ាក់សាំងជំងឺកូវីដ ១៩ ប្រភេទទី ២ របស់ប្រទេសចិនដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកបន្ទាប់ពីវ៉ាក់សាំងជំងឺកូវីដ ១៩ នៃក្រុមហ៊ុនស៊ីណូហ្វាមរបស់ចិន ៕