ការដែលវ៉ាក់សាំងស៊ីណូវ៉ាក់ចិនទទួលបានការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ពីអង្គការសុខភាពពិភពលោកនាំឱ្យមានការចាប់អារម្មណ៍ពីប្រព័ន្ធសារព័ត៌មានបរទេសដោយចុះផ្សាយថា បានលើកកម្ពស់ជំនឿចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង

2021-06-04 14:02:38 |ប្រភព:CRI

  កាលពី​ថ្ងៃទី ​១ ​ខែមិថុនា ​អង្គការ​សុខភាព​ពិភពលោក​បាន​អនុម័ត​ជាផ្លូវការ​នូវ​វ៉ាក់សាំង​ជំងឺ​កូវីដ ​១៩ ​ដែល​ស្រាវជ្រាវ​និង​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​របស់​ចិន​ឱ្យ​ចុះ​បញ្ជី​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​របស់​អង្គការសុខភាពពិភពលោក ​។ ​តាម​ការផ្សាយ​ដំណឹង​របស់​ប្រព័ន្ធសារព័ត៌មាន​បរទេស​ជាច្រើន​បាន​បង្ហាញ​ថា ​ការដែល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន​ទទួល​បាន​ការអនុម័ត​ឱ្យប្រើប្រាស់​ជាបន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​នឹង​មាន​អំណោយផល​ដល់​ការដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​វ៉ាក់សាំង​ជា​សកល​និង​លើកកម្ពស់​ជំនឿ​ចិត្ត​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង​នេះ ​។​

  កាលពី​ថៃ្ងទី​ ២ ​ខែមិថុនា ​កាសែត《The ​Star》នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្សាយ​ដំណឹង​អំពី​ការ​វាយ​តម្លៃ​របស់​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ ​សិប្បកម្ម​និង​នវានុវត្តន៍​នៃ​ប្រទេស​ម៉ាឡេស៊ី​ចំពោះ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន​ដោយ​បញ្ជាក់ថា ​ការដែល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន​ទទួលបាន​ការ​អនុម័ត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​នឹង​"លើកកម្ពស់​ជំនឿចិត្ត​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង ​"។​

  តាម​ការផ្សាយ​ដំណឹង​របស់​ក្រុម​ហ៊ុន​វិទ្យុ​ផ្សាយសំឡេង​អង់គ្លេស​ប៊ីប៊ីស៊ី​បាន​ឱ្យដឹងថា ​ករណី​បែប​នេះ​បាន​បើកទ្វារ​សម្រាប់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​"កម្មវិធី​COVAX"​ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដែលវា​នឹង​ជំរុញ​ដល់​ការ​អនុវត្ត​ផែន​ការ​នេះ ​ក៏ដូចជា​ជួយ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​វ៉ាក់សាំង​ផងដែរ ​៕​