ថ្ងៃទី១៩ ខែមិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី១៩ស្តីពីប្រទេសចិននិងអាស៊ានអនុវត្ត«សេចក្តីប្រកាសប្រតិបតរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង»បានធ្វើឡើងនៅទីក្រុងឆុងឈីង។
បណ្តាភាគីនានាបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើបញ្ហានានាដូចជាការអនុវត្ត « សេចក្តីប្រកាស»ប្រកបដោយប្រសិទ្ធិភាព ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅលើសមុទ្រ និងការពិគ្រោះពិភាក្សាអំពី“ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” ។បណ្តាភាគីនានាបានយល់ឃើញថា បច្ចុប្បន្ន ស្ថានការណ៍ នៅសមុទ្រចិនខាងត្បូងមានស្ថិរភាពជាទូទៅ ។
ទោះបីជារងផលប៉ះពាល់ពីជំងឺឆ្លងក៏ដោយ ក៏ប្រទេសចិននិងអាស៊ាននៅតែបន្តខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ«សេចក្តីប្រកាស»និងរក្សាដំណើរការពិគ្រោះពិភាក្សាអំពី“ក្រមប្រតិបតិ្ត” តាមរួបភាពរស់វើកនិងប្រាកសប្រជា ។ បណ្តាភាគីនានាបានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្ត« សេចក្តីប្រកាស”» ប្រកបដោយប្រសិទ្ធភាព និងបានឯកភាពគ្នាបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ បន្តបង្កើនការជឿទុកចិត្តគ្នា និងរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕
កិច្ចប្រជុំបានឈានដល់គំនិតឯកភាពគ្នាលើការរៀបចំការពិគ្រោះពិភាក្សាបន្ទាប់នូវជំហានក្រោយ "ក្រមប្រតិបត្តិ" និងបានឯកភាពស្តារអំណានគម្រោងជុំទី ២ឡើងវិញក្នុងពេលឆាប់ៗ ដើម្បីខិតខំប្រឹងប្រែងឈានដល់ «ក្រមប្រតិបត្តិ »ឱ្យបានឆាប់ៗ៕