ថ្ងៃទី៦ ខែមិថុនា ពេលផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មាន អ្នកទទួលខុសត្រូវមានពាក់ព័ន្ធនៃក្រុមសិក្សាស្រាវជ្រាវនិងផលិតកម្មពិសេសអំពីវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៃក្រុមការងារយន្តការបង្ការនិងគ្រប់គ្រងចម្រុះនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ប្រទេសចិនបានអនុម័តឱ្យពង្រីកក្របខ័ណ្ឌប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ទៅដល់ក្មេងអាយុចាប់ពី៣ឆ្នាំឡើងទៅ។
បច្ចុប្បន្ន ក្របខណ្ឌប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៅប្រទេសចិនបានគ្របដណ្តប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ អ្នកទទួលចាក់វ៉ាក់សាំងចាស់បំផុតមានអាយុលើសពី១០០ឆ្នាំ។បច្ចុប្បន្ន អ្នកជំនាញបានបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩របស់មនុស្សចន្លោះពីពីអាយុ៣ឆ្នាំដល់១៧ឆ្នាំ បន្ទាប់ពីអនុម័តដោយស្ថាប័នពាក់ព័ន្ធ ក៏អាចប្រើប្រាស់ក្នុងក្រុមមនុស្សនេះអនុលោមតាមតម្រូវការនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ គឺជំរុញការចាក់វ៉ាក់សាំងពីមានមានអាយុខ្ពស់ដល់ក្រុមមានអាយុទាប៕