ការប្រឡងបាក់ឌុបរបស់ប្រទេសចិនឆ្នាំ ២០២១ បានចាប់ផ្តើមនៅថ្ងៃនេះ​​​ មានបេក្ខជនចំនួន ១០.៧៨ លាននាក់ចូលរួមការប្រឡង

2021-06-07 18:41:55 |ប្រភព:新华社

  ថ្ងៃនេះ ការប្រឡងបាក់ឌុបរបស់ប្រទេសចិនឆ្នាំ ២០២១ បានចាប់ផ្តើម​ មានបេក្ខជនចំនួន ១០.៧៨ លាននាក់ចូលរួមការប្រឡង ។ តើក្នុងរយៈពេលនៃការប្រឡង តើត្រូវធ្វើអ្វីខ្លះ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ដល់បេក្ខជនប្រឡង?

  ការប្រឡងបាក់ឌុបរបស់ប្រទេសចិនប្រចាំឆ្នាំ ២០២១ ធ្វើឡើងនៅថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមិថុនា ។

  ថ្មីៗនេះ មានតំបន់ខ្លះនៅប្រទេសចិនមានករណីកូវីដ-១៩ថ្មី តាមការព្យាករណ៍របស់អ្នកជំនាញនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ប្រទេសចិនបានឱ្យដឹងថា សព្វថ្ងៃ ការបង្ការនិងការគ្រប់គ្រងជំងឺកូវីដ-១៩របស់ប្រទេសចិននៅតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង អ្នកត្រួតពិនិត្យការប្រឡងនិងបេក្ខជនត្រូវអនុវត្តវិធានការដូចជា ពិនិត្យសីតុណ្ហភាពពេលចូលក្នុងបន្ទប់ប្រឡង បន្ទប់ប្រឡងត្រូវបានសម្លាប់មេរោគត្រឹមត្រូវ បើកឲ្យខ្យល់ចេញចូលជាដើម ។ ក្នុងនេាះ ធ្វើការអប់រំ​​ និងបណ្តុះបណ្តាលការបង្ការនិងការគ្រប់គ្រងជំងឺកូវីដ-១៩ ។

  ខែមិថុនា ប្រទេសចិនបានចូលដល់រដូវទឹកឡើង នៅរដូវក្តៅ កិច្ចការការពារទឹកជំនន់​​ និងការពារកម្តៅក៏ពាក់ព័ន្ធនឹងការប្រឡងអាចប្រព្រឹត្តទៅដោយជោគជ័យដែរឬទេ។

  ថ្មីៗនេះ ក្រសួងការអប់រំ និងគណៈកម្មការសុខភាពជាតិចិនធ្វើការពាក់ព័ន្ធសុវត្ថិភាពនៃការប្រឡងបាក់ឌុប និងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ។ ចំពោះគ្រោះមហន្តរាយធម្មជាតិភ្លាមៗ​ អាកាសធាតុខុសធម្មតា ការ​ឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ជាដើមដែលកើតក្នុងរយៈពេលការប្រឡង ហើយក្រុមការងារគ្រប់ស្ថានប័នត្រូវឆ្លើយតបទាន់ពេលវេលា

  ដោយធ្វើកិច្វកិច្ចសហប្រតិបត្តិការ និងដោះស្រាយដោយសុវត្ថិភាព ។

អ្នកបកប្រែ៖刘蓉