ថ្ងៃទី៧ ខែមិថុនា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តឈីងហៃប្រទេសចិន។ រសៀលថ្ងៃដដែល លោកបានអញ្ជើញទៅដល់ក្រុមហ៊ុនកម្រាលព្រំShengyuanឈីងហៃដែលស្ថិតនៅក្រុង Xining ដើម្បីស្វែងយល់ពីស្ថានការណ៍ដែលសហគ្រាសពឹងផ្អែកលើឧត្តមភាពផ្នែកធនធានវត្ថុធាតុដើមក្នុងតំបន់ ច្នៃប្រឌិតថ្មីនូវគំនិតគូសប្លង់ លើកកម្ពល់កម្លាំងប្រកួតប្រជែងនៃផលិតផល ហើយជំរុញឱ្យប្រជាជនមានការងារធ្វើនិងបន្ថែមប្រាក់ចំណូលជាដើម។ បន្ទាប់មក លោកស៊ីជីនភីងបានទៅដល់ខណ្ឌWentinggang ផ្លូវ Wenhuilu ដើម្បីស្វែងយល់ពីការពង្រឹងការកសាងបក្សតាមមូលដ្ឋាន ធ្វើឱ្យការគ្រប់គ្រងតាមូលដ្ឋានមានភាពប្រសើរឡើង ព្រមនិងការជំរុញការួមសាមគ្គីគ្នារវាងជនជាតិនិងរួមគ្នាវិវឌ្ឍរីកចម្រើនជាដើម៕