ទាក់ទិននឹងរឿងដែលសមាជិកនៃរដ្ឋសភាអាមេរិក៣នាក់បានជិះយន្តហោះយោធាទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី៧ ខែមិថុនា ថា ភាគីចិនប្រឆាំងនឹងរឿងនេះយ៉ាងដាច់ខាត ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិក។ទន្ទឹមនឹងនេះ លោកក៏ដាស់តឿនភាគីអាមេរិកអនុវត្តជាក់ស្តែងនូវការសំដែងអាកប្បកិរិយាស្តីពីប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។
ពេលឆ្លើយតបសំណួរពាក់ព័ន្ធ លោកWangWenbinបានចង្អុលបង្ហាញថា សាមជិកមានពាក់ព័ន្ធនៃរដ្ឋសភាអាមេរិកបានបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ហើយជួបជាមួយអ្នកដឹកនាំតំបន់តៃវ៉ាន់ វាបានល្មើសយ៉ាងខ្លាំងនូវគោលការណ៍ប្រទេសចិនតែមួយនិងសេចក្តីប្រកាសរួមរវាងប្រទេសចិននិងអាមេរិកទាំង៣។យើងដាស់តឿនភាគីអាមេរិកអនុវត្តជាក់ស្តែងនូវការសំដែងអាកប្បកិរិយាស្តីពីប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ គោរពយ៉ាងប្រាកដប្រជានូវគោលការណ៍ប្រទេសចិនតែមួយនិងសេចក្តីប្រកាសរួមរវាងប្រទេសចិននិងអាមេរិកទាំង៣ បញ្ឈប់ភ្លាមនូវការប្រាស្រ័យទាក់ទងផ្លូវការតាមបែបណាមួយជាមួយតៃវ៉ាន់ ដោះស្រាយដោយមធ្យ័តនូវបញ្ហាតៃវ៉ាន់ ហើយមិនបញ្ចេញសញ្ញាខុសឆ្គងណាមួយទៅឱ្យកម្លាំងបំបែកបំបាត់តៃវ៉ាន់ឯករាជ្យ ដើម្បីចៀសវាងបំផ្លាញថែមមួយកម្រិតទៀតនូវទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក ព្រមទាំងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រសមុទ្រតៃវ៉ាន់៕