សហរដ្ឋអាមេរិក​មិនរំពឹង​ទុក​កិច្ចជំនួប​រវាង​អ្នកដឹកនាំ​អាមេរិក​និង​រុស្ស៊ី​អាច​ទទួល​បានសមិទ្ធផលគួរឱ្យកត់សម្គាល់

2021-06-08 17:35:46 |ប្រភព:CRI

  ថ្ងៃទី ៧ ខែ មិថុនា លោក Jake Sullivan ជំនួយការទទួលបន្ទុកកិច្ចការសន្តិសុខជាតិប្រធានាធិបតីអាមេរិកបាន​ថ្លែង​ថា សហរដ្ឋអាមេរិក​មិនរំពឹង​ទុក​កិច្ចជំនួប​រវាង​អ្នកដឹកនាំ​អាមេរិក​និង​រុស្ស៊ីដែល​នឹង​រៀបចំ​នៅក្រុង​ហ្សឺណែវប្រទេសស្វីស​អាច​ទទួល​បានសមិទ្ធផលគួរឱ្យកត់សម្គាល់នោះទេ ។ 

  លោក Jake Sullivan បានថ្លែងថា អាមេរិក​និង​រុស្ស៊ី​មិនមែនជា​ទំនាក់ទំនង​​ទំនុកចិត្តលើ​គ្នា​នោះ​ទេ ។ ​ភាគីអាមេរិក​នឹង​បញ្ជាក់ពី​ការ​រំពឹង​ទុក​ចំពោះ​ទំនាក់ទំនង​រវាង​ភាគីទាំងពីរឱ្យភាគីរុស្ស៊ី ​ហើយនឹង​កំណត់ច្បាស់ថា ប្រសិនបើ​រុស្ស៊ី​បន្ត​ធ្វើ​សកម្មភាព​ព្យាបាទ ភាគី​អាមេរិក​នឹង​ឆ្លើយ​តប​ទៅវិញ ។ ​

  លោក Jake Sullivan បាន​ថ្លែងទៀតថា លោក Biden ប្រធានាធិបតី​អាមេរិកបាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​លោក Zelensky ប្រធានាធិបតី​​អ៊ុយក្រែនកាលពី​ថ្ងៃទី ៧ ខែមិថុនា ។ ​លោក​ Biden បាន​ថ្លែង​ថា ភាគី​អាមេរិក​នឹង​​​គាំទ្រ​យ៉ាង​មុតមាំនូវ​អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់​ប្រទេស​​​​អ៊ុយក្រែន ហើយ​អញ្ជើញ​លោក Zelensky បំពេញ​ទស្សនកិច្ច​នៅ​សហេរដ្ឋអាមេរិក​នៅ​រដូវ​ក្តៅ​ឆ្នាំនេះ ៕