ដើរចូលក្នុងភូមិម៉ាហ្វាង ឃុំយូសូ ក្រុងឈាងជាំង គេហដ្ឋានក្នុងភូមិសុទ្ធតែតុបតែងស្អាត ។ ដើរនៅសួនដីសើមហ្វូហៃវ៉ានកាំងឡុង មានផ្កាចម្រុះពណ៌ដុះក្បែរបឹងហ្វូសៀន ។ ទេសភាពទាំងនេះធ្វើឱ្យគេមានចាប់អារម្មណ៍ថាតើវាកើតចេញមកពីណា ? អ្នកសារព័ត៌មានបរទេសក៏សួរទៅកាន់អ្នកទទួលខុសត្រូវ និងអ្នកភូមិ ។
គណៈកម្មាធិការរៀបចំឃុំយូសូបានណែនាំថា ភូមិម៉ាហ្វាងស្ថិតនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីបឹងហ្វូសៀន មានប្រជាជនចំនួន ៦១៩ គ្រួសារ ស្មើនឹង ១៧៦៨ នាក់ ។ ពីមុន អ្នកភូមិចិញ្ចឹមជីវិតដោយដាំបន្លែ ដូចជាឆៃថាវ ស្ពៃខៀវ សណ្តែកជាដើម ។ រចនាសម្ព័ន្ធឧស្សាហកម្មមានតែមួយ ហើយប្រាក់ចំណូលតិច ។ បញ្ហាដែលអ្នកភូមិបង្កើតសំណង់ឯកជន ព្រមទាំងការបំពុលកសិកម្មបានបំផ្លាញបរិស្ថាន និងធម្មជាតិក្នុងតំបន់ ហើយប៉ះពាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។
ដើម្បីឱ្យបឹងហ្វូសៀនមានបរិស្ថានស្អាត នៅឆ្នាំ២០១៤ គ្រួសារចំនួន ២៧៣ ស្មើនឹង ៨៥៦ នាក់នៅភូមិម៉ាហ្វាងបានផ្លាស់ប្តូរទីលំនៅ ហើយបានបង្កើតដីសើម ១៧.៦ ហិកតា ។ ក្រៅពីនេះ តាមផ្លូវជាច្រើនបានប្រមូលមូលនិធិ ដើម្បីអនុវត្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ ព្រមទាំងកែលម្អបរិស្ថានវប្បធម៌ និងទេសចរណ៍ ហើយកែសម្រួលរចនាសម្ព័ន្ធវិស័យកសិកម្ម ដោយការដាំផ្កាឈូក ដើមឈើ ផ្កា និងផ្លែblueberry ជាដើម ។
ក្រោយពីអ្នកភូមិផ្លាស់ប្តូរទីលំនៅ តើនៅជិតបឹងហ្វូសៀនមានការផ្លាស់ប្តូរអ្វីធំជាងគេ ?
ឆ្នេរក្រហមដែលល្បីឈ្មោះបណ្តាញអ៊ីនធឺណិតនេះ ពេលមុនជាកន្លែងប្រមូលលាមកមាន់ និងលាមកគោ គ្មានអ្នកណាចង់មកទីនេះទេ អ្វីដែលគេគិតស្មានមិនដល់នេាះគឺ សព្វថ្ងៃ ទីនេះបានក្លាយជាតំបន់ទេសភាពទទួលការចូលចិត្តពីភ្ញៀវទេសចរ ។
ពេលលោក DO VI SA អ្នកសារព័ត៌មានរបស់ Báo Nhân Dân បានស្តាប់ព័ត៌មានបែបនេះ គាត់បានយល់ព្រមថា “ដើម្បីការពារមេឃខៀវ និងទឹកស្អាត ក្រុមការងារក្នុងសហគមន៍បានធ្វើកិច្ចការច្រើន ទោះបីជាអ្នកភូមិត្រូវផ្លាស់ប្តូរទីនេះ ប៉ុន្តែនេះបាននាំការអភិវឌ្ឍរយៈពេលវែង ពិតជាល្អណាស់ !”
អ្នកសារព័ត៌មានរបស់ Hainan International Communication Center បានសរសេរចំណាប់អារម្មណ៍ក្នុងព័ត៌មានថា “ពួកគេយល់ដឹងពីទឹកថ្លាល្អ និងភ្នំបៃតង សំខាន់ជាងភ្នំមាស និងភ្នំប្រាក់ ស្គាល់អេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានបង្រួបបង្រួម ដូច្នេះ ពួកគេបានខិតខំការពារបរិស្ថាន ។”
ដើរកម្សាន្តនៅឆ្នេរខ្សាច់ ផ្កាសមុទ្រ និងខ្យល់របស់បឹងហ្វូសៀន សកម្មភាព ”អ្នកសារព័ត៌មានបរទេសប្រចាំប្រទេសចិនធ្វើដំណើរនៅខេត្តយូណាន” បានបញ្ចប់ហើយ ។ ពួកគេបានណាត់ជួបជុំគ្នានៅខេត្តយូណានដ៏ស្រស់ស្អាតពេល ក្រោយ ។
អ្នកបកប្រែ៖刘蓉