រសៀលថ្ងៃទី៨ ខែមិថុនា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានប្រាប់ទៅកាន់អ្នកភូមិGuoluozanggongmaឃុំShaliuheស្រុកGangchaខេត្តឈីងហៃថា យើងសុទ្ធតែជាគ្រួសារតែមួយ និងបងប្អូនរួមប្រុសស្រី។ពេលទៅដល់ខួបទី១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រជាជាតិចិនមុខជានឹងអាចឈរអង្រឹងកាន់តែរឹងមាំនៅលើពិភពលោកជាមិនខន។ប្រជាជាតិចិននានាឱបក្រសោបគ្នាយ៉ាងជិតសិទ្ធដូចជាគ្រាប់ពូជផ្លែទទឹម យើងត្រូវជឿជាក់ថា ថ្ងៃក្រោយនឹងកាន់តែល្អប្រសើរឡើង។
លោកស៊ីជីនភីងកំពុងចុះត្រួតពិនិត្យការងារនៅខេត្តឈីងហៃប្រទេសចិន។ភូមិGuoluozanggongmaជាភូមិរកស៊ីគង្វាលសត្វជនជាតិZangមួយដែលមានប្រជាពលរដ្ឋជាង២៤០០នាក់ ភូមិនេះបានសម្រេចការរួចផុតពីភាពក្រីក្រទាំងស្រុងនៅឆ្នាំ២០១៧។រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអភិវឌ្ឍយ៉ាងសកម្មនូវឧស្សាហកម្មសមូហភាព ប្រាក់ចំណូលក្នុងភូមិGuoluozanggongmaនៅឆ្នាំ២០២០បានលើសពី៣សែន៦ម៉ឺនយាន់ប្រាក់ចិន ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗឡើងដល់១ម៉ឺន២ពាន់៣រយ១៣យាន់ប្រាក់ចិន៕