ថ្ងៃទី ៨ ខែ មិថុនា សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្ត ដោយសម្រេចិត្តស្នើរឱ្យលោក Gurester បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានអាណត្តិកាលចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ។ នៅពេលជិតៗខាងមុខនេះ មហសន្និបាតអង្គការសហប្រជាជាតិនឹងអនុម័តសេចក្តីសម្រេចចិត្ត និងអនុម័តជាផ្លូវការឱ្យលោក Gurester បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ។
ទាក់ទិននឹងរឿងនេះ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិនគាំទ្រឱ្យលោក Gurester បន្តកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ សូមកោតសរសើរចំពោះលោក Gurester ដែលបានដើរតួនាទីវិជ្ជមានលើវិស័យគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ជាដើមតាំងពីកាន់មុខតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិមក ៕