ការិយាល័យកុងស៊ុលប្រចាំនៅខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំនៅកម្ពុជាចាប់ផ្តើមធ្វើដំណើរការ

2021-06-09 18:14:49 |ប្រភព:中国驻柬埔寨大使馆

  នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិត​ចិន អញ្ជើញជួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ​អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងការសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ​នៃស្ថានទូតចិន​ប្រចាំកម្ពុជា ។

  ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុជាការិយាល័យកុងស៊ុលទី ២  ដែលភាគីចិនបង្កើតនៅប្រទេស​កម្ពុជាក្រៅ​រាជ​ធានីភ្នំពេញ​នេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសចិនចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ទីតាំងសេវាកម្មរបស់ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជារួមមានខេត្តចំនួន ៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ដើម្បីផ្តល់សេវាកម្មការពារ និងជំនួយដល់ពលរដ្ឋចិនក្នុងខេត្តទាំង ៤ នេះ ។

  ពេលវេលាធ្វើការ ៖ ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ(ពេលព្រឹក ម៉ោង ៨ ដល់ ម៉ោង ១១ ៣០ នាទី ពេលល្ងាច ម៉ោង ២ ដល់ម៉ោង ៦ ល្ងាច )

    លេខទូរស័ព្ទ៖០០៨៥៥-៦១៩៨៣៧៤៩

  Email៖consular_sik@sina.com

  ដោយសារល័ក្ខខ័ណ្ឌមានកំណត់ ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុមិនធ្វើផ្តល់សេវាកម្មបញ្ជាក់លិខិតវិលត្រឡប់ទៅប្រទេសចិនសម្រាប់ពលរដ្ឋចិនជាបណ្តោះអាសន្ន ។

  អ្នកបកប្រែ៖刘蓉