ពេលថ្មីៗនេះ លោកMartinJacques អ្នកស្រាវជ្រាវល្បីឈ្មោះប្រទេសអង់គ្លេសបានបង្ហោះអត្ថបទថា បក្សកុម្មុយនិស្តចិនគ្មានអ្វីគួឱ្យសង្ស័យទេ គឺជាគណៈបក្សនយោបាយដ៏ជោគជ័យបំផុតក្នុង១០០ឆ្នាំចុងក្រោយនេះ។ ផ្អែកលើលទ្ធផលផ្លែផ្កានាអតីតកាល សមត្ថភាពអភិបាលកិច្ច និងធ្វើការកំណែទម្រង់ បក្សកុម្មុយនិស្តចិននឹងបន្តដឹកនាំប្រទេសចិនឈានទៅមុខតទៅទៀត។ បស្ចឹមប្រទេសបរាជ័យខ្លាំងក្នុងការស្វែងយល់ពីបក្សកុម្មុយនិស្តចិន។
ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យការបរទេសចិនបានថ្លែងតបនៅថ្ងៃទី៩ មិថុនាថា ឥឡូវមនុស្សលើលោកកាន់តែច្រើនឡើងៗ បានយកចិត្តទុកដាក់និងស្រាវជ្រាវលើបក្សកុម្មុយនិស្តចិន។ វាមិនមែនជារឿងពិបាកទេបើចង់ស្វែងយល់ពីបក្សកុម្មុយនិស្តចិននិងប្រទេសចិនដ៏ពិតប្រាកដ ឱ្យតែប្រកាន់អាកប្បកិរិយាគោរពគ្នានិងស្មើរភាព។ ចិនស្វាគមន៍មិត្តភក្តិគ្រប់មជ្ឈដ្ឋានបន្តយកចិត្តទុកដាក់បក្សកុម្មុយនិស្តចិន ក៏ដូចជាបន្តយកចិត្តទុកដាក់បុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។
លោកបានបន្ថែមថា បក្សកុម្មុយនិស្តចិនបានដើរឆ្លងកាត់ប្រវត្តិសាស្ត្រ១០០ឆ្នាំមកហើយ អ្វីដែលបក្សប្រកាន់ខ្ជាប់ជានិច្ចគឺធ្វើកិច្ចការដើម្បីប្រជាជន និងពឹងផ្អែកលើប្រជាជន ដូចនេះទទួលបានការគាំទ្រទូលំទូលាយបំផុតពីប្រជាជនចិន។ បក្សកុម្មុយនិស្តចិនក៏ជាគណៈបក្សនយោបាយដែលតស៊ូដើម្បីការវិវឌ្ឍរីកចម្រើននៃមនុស្សជាតិដែរ ។ ការអភិវឌ្ឍរបស់ប្រទេសចិនបានពង្រីកមាគ៌ាឈានទៅរកភាពទំនើបនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕