ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ពិព័រណ៍ចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតលើកទី២ក្រោមប្រធានបទ “បង្កើតនិម្មាបនកម្មថ្មី រួមគ្នាចែលរំលែកកាលានុវត្តភាពថ្មី” កំពុងប្រារព្ធធ្វើនៅទីក្រុងណីងប៉ូ ខេត្តចឺជាំង ប្រទេសចិន។
កាលពីថ្ងៃទី៨ ខែមិថុនា ដែលជាថ្ងៃសម្ពោធបើកពិព័រណ៍លើកនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរថា យន្តការសហប្រតិបត្តិការចិន-ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតជាវេទិកាសំខាន់សម្រាប់ពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកការអភិវឌ្ឍជាមួយគ្នា។ ពិព័រណ៍លើកនេះនឹងផ្តល់ផលប្រយោជន៍ដល់ការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់បណ្តាភាគីនានា។
សូមបញ្ជាក់ថា រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំវិនិយោគពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតបានបន្តកើនឡើង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងគ្នាក៏ទទួលបានលទ្ធផលផ្លែផ្កាថ្មីដោយឥតឈប់ឈរដែរ។ ទំហំពាណិជ្ជកម្មរវាងគ្នានាឆ្នាំ២០២០ មានចំនួនលើសពីរយពាន់លានដុល្លាអាមេរិកជាលើកដំបូង។ក្នុងបរិបទនៃការវាយប្រហារដោយជំងឺឆ្លងកូវីដ១៩ ក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៅបានកើនឡើងជាង ៤៦ % ដដែល បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ កិច្ចសហប្រតិបត្តិការបានគ្របដណ្តប់ទាំងឧស្សាហកម្មប្រពៃណីដូចជា គ្រឿងយន្ត គ្រឿងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ឧស្សាហកម្មគីមី និងឧស្សាហកម្មលូតលាស់ថ្មីដូចជាចរាចរណ៍ទំនិញ ថាមពលឌីជីថល រថយន្តអគ្គសនីជាដើម៕