បរិមាណផ្សិតព្រៃទីក្រុងគុនមីញចូលក្នុងទីផ្សារជាមធ្យមប្រចាំថ្ងៃដល់៥០ តោន

2021-06-10 18:15:09 |ប្រភព:xinhua

  ម៉ោង ៤ ម្សិលមិញ មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សិតព្រៃយូណានមូសៀហ្វា មានទិដ្ឋភាពអ៊ូអរ​ ពាណិជ្ជករកំពុងរវល់វេចខ្ជាប់ផ្សិតព្រៃស្រស់ និងដាក់ក្នុងកេះដើម្បីដឹកជញ្ជូន ។

  លោកស្រី ឈាន អាលី អគ្គនាយកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សិតព្រៃយូណានមូសៀហ្វាបានណែនាំថា ទន្ទឹមនឹងរដូវភ្លៀងមក ផ្សិតព្រៃរបស់ខេត្តយូណានបានចូលទី

  ផ្សារជាបន្តបន្ទាប់ សព្វថ្ងៃ បរិមាណផ្សិតព្រៃចូលក្នុងទីផ្សារជាមធ្យមប្រចាំថ្ងៃមានចំនួន ៤០តោនទៅ​​ ៥០ តោន ។

  លោកស្រី ជូ ឈាង ជាពាណិជ្ជករ​ បានរៀបរាប់ថា តម្លៃរបស់ផ្សិតព្រៃខែនេះថោកជាងខែមេសា​ មានអតិថិជនកាន់តែច្រើនមកទិញ ។ ពីរបីថ្ងៃនេះ យើងលក់ផ្សិតព្រៃចំនួនប្រហែល ៥០០ គីឡូក្នុងមួយថ្ងៃ ។

  តាមប្រភពព័ត៌មានបានឱ្យដឹងថា ស​ប្តា​ហ៍​នេះ ផ្សិតព្រៃរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សិតព្រៃយូណានមូសៀហ្វាភាគច្រើនមកពីក្រុងភូអី និងក្រុងវ៉ាសានរបស់ខេត្តយូណាន ។

  អ្នកសារព័ត៌មានបានទទួលព័ត៌មានថា សព្វថ្ងៃ នៅក្នុងទីផ្សារមានផ្សិតព្រៃចំនួនជាង ២០ ប្រភេទ ដូចជាផ្សិត Chanterelle និងផ្សិតPorcini ជាដើម ។ បើប្រៀបធៀបនឹងសប្តាហ៍មុន តម្លៃផ្សិតទាំងអស់បានចុះថោក ។

  លោកស្រី ឈាន អាលី បានបញ្ជាក់ទៀតថា តម្លៃរបស់ផ្សិតព្រៃមានស្ថេរភាព ។ តាមការព្យាករណ៍ ពេលក្រោយបុណ្យសែននំចាំង តម្លៃរបស់ផ្សិតព្រៃនឹងចុះទាបបន្ថែមទៀត ប្រជាជនអាចទៅផ្សារទិញមកសាកល្បងបាន ។

  អ្នកបកប្រែ៖刘蓉